Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

CheckinMe លើសពីសេវាកម្មស្រង់វត្តមាន តែ នៅមានមុខងារថ្មីៗជាច្រើនទៀតដែលទើបបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលមានដូចជា......

Admin Alynana | May 13, 2022
CheckinMe លើសពីសេវាកម្មស្រង់វត្តមាន តែ នៅមានមុខងារថ្មីៗជាច្រើនទៀតដែលទើបបង្កើតឡើងដោយស្នាដៃកូនខ្មែរដែលមានដូចជា......
Clinic narith

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុនស្រង់វត្តមាន CheckinMe បានចុះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន Cyber Grow Solution Co., Ltd. តំណាងដោយលោក ប៊ុន ចាន់ឈីម ក្នុងគោលបំណងជំរុញបច្ចេកវិទ្យាមួយនេះ ទៅកាន់ក្រុមហ៊ុននានា ឲ្យបានកាន់តែលឿន និងកាន់តែមានគុណភាពខ្ពស់។
photo_2022-05-11_18-01-21-1

CheckinMe គឺជាសេវាកម្មស្រង់វត្តមានតាមប្រព័ន្ធ QR កូដ (ពិនិត្យរបាយការណ៍តាម Telegram) ដែលបានផ្តល់ភាពងាយស្រួល និងទំនើបលើការគ្រប់គ្រងវត្តមានបុគ្គលិកជាប្រចាំថ្ងៃ។ បច្ចុប្បន្ន CheckinMe គឺមានមុខងារថ្មីជាច្រើនដូចជា ការស្នើសុំច្បាប់ ការស្នើសុំថែមម៉ោង (OT) តារាងបូកសរុបវត្តមានសម្រាប់បើកប្រាក់ខែ និងមុខងារពិសេសៗជាច្រើនទៀត។
-25

តាមរយៈលោក ឡី កំថូង នាយកប្រតិបត្តិ ក្រុមហ៊ុន CheckinMe បានរៀបរាប់ថា៖ ការចូលរួមពីសំណាក់ដៃគូគឺជាកត្តាយ៉ាងសំខាន់ ជួយបន្ថែមនូវគុណតម្លៃ និងភ្ជាប់ជាមួយសេវាកម្មកាន់តែប្រសើរជូនទៅកាន់អតិថិជន និងក្រុមហ៊ុនដែលកំពុងត្រូវការសេវាកម្មមួយនេះផងដែរ៕