Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

កូនសត្វបក្សីទើបពេញវ័យ ស្ថិតនៅឯតំបន់អេកូឡូស៊ីក្នុងទីក្រុង Chongqing កំពុងរៀនហោះហើរជាលើកដំបូង

Media LNN | Jun 13, 2023
កូនសត្វបក្សីទើបពេញវ័យ ស្ថិតនៅឯតំបន់អេកូឡូស៊ីក្នុងទីក្រុង Chongqing កំពុងរៀនហោះហើរជាលើកដំបូង
Clinic narith

ចិន៖ បន្ទាប់ពីញាស់ចេញពីស៊ុតកាលពីមួយខែមុន បច្ចុប្បន្ននេះ កូនសត្វបក្សីតូចៗជាច្រើនក្បាល ហាក់ផ្លាស់ប្តូរូបរាងស្ទើរតែក្លាយជាបក្សីពេញវ័យទៅហើយ ដោយកូនបក្សីទាំងនោះ កំពុងចាប់ផ្តើមប្រើប្រាស់ស្លាបរបស់ពួកគេដើម្បីរៀនហ្វឹកហាត់ហោះហើរជាលើកដំបូង ។
ស្ថិតនៅឯបឹងហាងហ្វឹង (Hangfeng Lake Wetland) ដែលជាតំបន់អភិរក្សធម្មជាតិដ៏ខៀវស្រងាត់មួយ ក្នុងទីក្រុងចុងឈីង (Chongqing) ភាគនិរតីប្រទេសចិន កូនសត្វបក្សីរាប់ពាន់ក្បាល បានធំធាត់ឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពីមេបក្សីបានផ្តល់ចំណីដល់កូនៗត្រឹមតែរយៈពេល១ខែ ។
ទន្ទឹមគ្នានេះ កូនសត្វបក្សីតូចៗដែលទើបនឹងញាស់មួយចំនួន នៅតែត្រូវការមេសត្វបក្សីក្នុងការផ្តល់ចំណីអាហារ ដំណាលគ្នានេះ សត្វបក្សីទើបពេញវ័យជាច្រើនទៀត កំពុងត្រៀមខ្លួនរៀនហោះហើរជាលើកដំបូង ។
ក្នុងនោះដែរ សត្វបក្សីពេញវ័យ បានចាប់ផ្តើមមេរៀនហោះហើរជាបន្តបន្ទាប់គ្នា ដោយលាតសន្ធឹងស្លាបពណ៌សយ៉ាងព្រោងព្រាត និងមានមេសត្វបក្សីកំពុងឈរនៅលើមែកឈើដើម្បីបង្ហាញផ្លូវសម្រាប់អនុវត្តមេរៀនហោះហើរ ។
សត្វបក្សីប្រភេទនេះមានជើងវែងៗ អាចរស់នៅនិងចិញ្ចឹមជីវិតទៅបាន អាស្រ័យនឹងប្រភពទឹកស្អាត និងខ្យល់អាកាសល្អ ដូចនេះ អ្នកជំនាញផ្នែកបរិស្ថានបានលើកឡើងថា ចំនួនសត្វបក្សីទាំងអស់នេះ នឹងធ្វើជាសូចនាករបញ្ជាក់ពីគុណភាពខ្យល់ និងទឹកស្អាតដែលស្ថិតនៅជិតជម្រករស់នៅរបស់ពួកគេ ។
ចាប់ពីខែមេសា ដល់ខែតុលា ជារៀងរាល់ឆ្នាំ វត្តមានសត្វស្លាបមួយចំនួនធំ នៅក្នុងអំបូរសត្វបក្សីជាច្រើនប្រភេទ រួមមានសត្វក្រៀល សត្វក្រសា និងអំបូរសត្វបក្សីប្រភេទស្រដៀងគ្នានេះមួយចំនួនទៀត នឹងហោះត្រឡប់មកកាន់តំបន់អេកូឡូស៊ីនៃបឹងហានហ្វឹង (Hanfeng) ដើម្បីបង្កើតទីជម្រក និងបង្កាត់ពូជ។
ដើម្បីធានាសុវត្ថិភាពកូនសត្វបក្សីតូចៗជំនាន់ក្រោយ អាជ្ញាធរមូលដ្ឋាន បានរៀបចំបន្ថែមការល្បាតជាច្រើនទៀត នៅក្នុងតំបន់អភិរក្ស ដោយនឹងបង្ក្រាបរាល់សកម្មភាពខុសច្បាប់ទាំងឡាយណាស ដែលបំផ្លាញជម្រកសត្វបក្សីអំឡុងរដូវកាលហោះហើរបម្លាស់ទី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

620a68d2f1eea69a2fd80c0763787690-29