Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សរុបព្រឹត្តិការណ៍ពិភពលោកស្តីពីCOVID-19

Mar 27, 2020
សរុបព្រឹត្តិការណ៍ពិភពលោកស្តីពីCOVID-19
Clinic narith

 UPDATE: ជំងឺកូវីដ ១៩៖ 

1- អ្នកឆ្លងនៅសហរដ្ឋអាមេរិកឡើងលើស100.000 នាក់និងស្លាប់ជាង1.500 នាក់។ 

2- អ្នកតំណាងរាស្ត្រអាមេរិកាំង2នាក់ទៀតឆ្លងដែលចំនួនសរុបឡើងដល់5នាក់។ 

3- អ៊ីតាលីឡើងមកដល់លេខ2 ក្រោយពីមានអ្នកឆ្លងជាង86.000នាក់និងស្លាប់ជាង9.000នាក់។ ស្លាប់969 នាក់/ថ្ងៃ។ 

4- ឆ្លងទូទាំងពិភពលោក៖ ជិត600.000នាក់។ ស្លាប់ជាង27.000 នាក់។ 

5- លោកប្រធានាធិបតីដូណាល់ត្រាំសម្រេចយកច្បាប់ផលិតកម្មការពារជាតិមកប្រើដោយ តម្រូវឱ្យក្រុមហ៊ុនផលិតរថយន្តGM ងាកមកផលិតម៉ាស៊ីនដកដង្ហើមដោយអុកស៊ីសែនវិញ។

6- សហរដ្ឋអាមេរិកសម្រេចបញ្ចេញថវិកា 2 លាន-លាន(ទ្រីលាន)ដុល្លារដើម្បីជំរុញសេដ្ឋកិច្ចជាតិដែលក្នុងនោះគឹពលរដ្ឋអាមេរិកាំងម្នាក់ទទួលបានប្រាក់សុទ្ធរហូតដល់1.200 ដុល្លារនិងកូនម្នាក់បាន500 ដុល្លារ។

7- ប្រធានាធិបតីត្រាំនិងប្រធានាធិបតីចិនព្រមព្រៀងសហការប្រយុទ្ធនឹងវីរុសកូរ៉ូណា ប៉ុន្តែមានការសង្ស័យថាតើនឹងមានរយៈពេលប៉ុន្មាន។

8- លោកនាយករដ្ឋមន្ត្រី និងលោករដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសឆ្លងវីរុសកូរ៉ូណា។ 

9- បារាំងពន្យាបំរាមធ្វើដំណើរដល់ថ្ងៃទី15 ខែមេសាបើល្មើសនឹងពិន័យដល់150ដុល្លារ។

10- តួកគីបិទជើងយន្តហោះអន្តរជាតិនិងរិតត្បិតការហោះហើរក្នុងស្រុក។

11- សកម្មជនប្រជាធិបតេយ្យហុងកុងផ្តល់ម៉ាស500.000ដល់សហរដ្ឋអាមេរិក។ 

12- អាកាសយានដ្ឋានភាគច្រើននៅខេត្តហឺប៉ី នឹងបើកដំណើរការឡើងវិញនៅថ្ងៃអាទិត្យ។ 

(Sources: JHU, Worldometers, NYT, WP, CNN, SCMP)

novel-coronavirus-COVID-19-geographical-distribution-world-27-03-2020 US-coronavirus-110320-APphoto_2020-03-28_11-42-47

 

ប្រភព  : Kimseng Men