យោងតាម RT នាពេលរសៀលនេះបានរាយការថា អ្នកវិទ្យាសាស្ត្រអាឡឺម៉ង់បានរកឃើញរបកគំហើញថ្មីមួយទៀតដែលពួកគេជឿជាក់ថាអាចជាការព្យាបាល COVID-19 យ៉ាងមានប្រសិទ្ធិភាព។
សាស្ត្រាចារ្យរោគវិទូសាស្ត្រា Luka Cicin-Sain និងក្រុមការងាររបស់គាត់បានសិក្សាអង្គបដិប្រាណមនុស្សចំនួន ៦០០០នាក់ ផ្សេងៗគ្នា និងបានរកឃើញជាង ៧៥០នាក់ ដែលហាក់ដូចជាបញ្ឈប់ការរីករាលដាលនៃធាតុបង្ករោគដែលមានគ្រោះថ្នាក់ដល់រាងកាយ។
យោងតាមលោក Stefan Dubel មកពីសាកលវិទ្យាល័យបច្ចេកទេសនៃ Braunschweig មិនមានវ៉ាក់សាំងឬការព្យាបាលទេ ប៉ុន្តែវាគឺជា “ការចាក់ថ្នាំបង្ការរោគអកម្ម” (Not cure but close)។ លោកបញ្ជាក់ផងដែរថា ការសាកល្បងគ្លីនិកគួរតែចាប់ផ្តើមនៅរដូវស្លឹកឈើជ្រុះនេះ៕