Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ដើម្បីបង្ការទប់ស្កាត់ Covid-19ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដ

Mar 15, 2020
ដើម្បីបង្ការទប់ស្កាត់ Covid-19ក្រសួងអប់រំសម្រេចឲ្យសិស្ស និងនិស្សិតនៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ ចាប់ពីថ្ងៃនេះរហូតដ
Clinic narith

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឲ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ចាប់ពីថ្ងៃនេះ រហូតដល់មានការជូនដំណឹងថ្មី។ការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។សេចក្តីណែនាំរបស់ក្រសួងអប់រំ បានណែនាំឲ្យគ្រប់គ្រឹះស្ថានចំណេះទូទៅ (បឋមសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ) និងមត្តេយ្យសិក្សាគ្រប់កម្រិត ទាំងរដ្ឋ និងឯកជន ត្រូវអនុវត្តវិស្សមកាលតូចមុនកាលកំណត់ ចាប់ពីថ្ងៃនេះតទៅរហូតដល់មានការជូនដំណឹងថ្មី ។ សម្រាប់សាលារៀន ដែលមិនទាន់បញ្ចប់ការវាយតម្លៃលទ្ធផលសិក្សា ត្រូវឲ្យយកលទ្ធផលសិក្សាជាមធ្យមនៃពិន្ទុប្រចាំខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២០ ជាមធ្យមភាគពិន្ទុប្រចាំឆមាសទី១។

ក្រសួងបន្តថា ចំពោះគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន ត្រូវអនុញ្ញាតឲ្យនិស្សិត ឈប់សម្រាកចាប់ពីថ្ងៃនេះ ដល់រហូតដល់មានការជូនដំណឹងថ្មី ហើយត្រូវប្រមូលព័ត៌មាន នូវរាល់ការធ្វើដំណើរ កម្មវិធីទស្សនកិច្ច កម្មសិក្សាទៅកាន់ប្រទេសផ្ទុះជំងឺ Covid-19 ក្នុងអំឡូងពេល១៤ថ្ងៃ មុនថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ ប្រសិនបើមាននិស្សិតដែលធ្លាប់ចេញទៅក្រៅប្រទេស មានការសង្ស័យបញ្ហាសុខភាព អាចទាក់ទងទៅលេខ ១១៥ ។

ដោយឡែកសម្រាប់មន្ទីរអប់រំ យុវជន និងកីឡា ក្រសួងតម្រូវឲ្យមចាត់តាំង ក្រុមការងារទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដើម្បីតាមដាន និងរាយការណ៍ហេតុការណ៍ ដែលអាចកើតមានឡើងចំ ពោះបុគ្គលិកអប់រំ និងសិស្សានុសិស្ស និងផ្តល់ព័ត៌មានដល់ក្រសួងអប់រំ រៀងរាល់ថ្ងៃ ។

ចំពោះមាតាបិតា អ្នកអាណាព្យាបាលសិស្ស ក្រសួងសូមលើកទឹកចិត្ត ជំរុញឲ្យកូនចៅធ្វើស្វ័យសិក្សានៅតាមផ្ទះ និងត្រូវមើលថែកូនចៅ និងចៀសវាងទៅកន្លែងមួយចំនួន ដែលប្រឈមមុខនឹងការឆ្លងខ្ពស់ ដូចជាកន្លែងហែលទឹក កន្លែងហាត់ប្រាណ សួនកុមារ និងកន្លែងផ្សេងទៀត ដែលមានហានិភ័យជំងឺ Covid-19៕

សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំទាំងស្រុង៖

 

photo_2020-03-16_11-30-31photo_2020-03-16_11-30-29