(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៦,៣៦៥,៣៣៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៣៧៧,៤០២ និងជាសះស្បើយឡើងវិញ២,៩០៣,៣៩៤នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១,៨៥៩,៣២៣នាក់ ស្លាប់ចំនួន ១០៦,៩២៥នាក់ និងជាសះស្បើយចំនួន ៦១៥,៤១៦នាក់។