Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសចំនួន ១៤ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពីCOVID-19 ដែលសហភាពអឺរ៉ុបបានអនុញ្ញាតឲ្យធ្វើដំណើរយមកកាន់បណ្ដាប្រទេសអឺរ៉ុប

Admin Alynana | Jun 30, 2020
ប្រទេសចំនួន ១៤ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពីCOVID-19 ដែលសហភាពអឺរ៉ុបបានអនុញ្ញាតឲ្យធ្វើដំណើរយមកកាន់បណ្ដាប្រទេសអឺរ៉ុប
Clinic narith

2020-06-30

(ព្រុចសែល)៖ សហភាពអឺរ៉ុបបានបញ្ចេញបញ្ជីឈ្មោះ ប្រទេសចំនួន ១៤ ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពពី COVID-19 ដោយប្រជាជនរបស់ប្រទេសទាំងនោះ នឹងត្រូវអនុញ្ញាតឲ្យធ្វើដំណើរមកកាន់ បណ្ដាប្រទេសអឺរ៉ុបឡើងវិញ ចាប់ពីថ្ងៃទី០១ ខែកក្កដា ស្អែកនេះតទៅ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០។

បើតាមសហភាពអឺរ៉ុប បណ្ដាប្រទេសមានសុវត្ថិភាពទាំង ១៤ នោះមានដូចជា អាល់ហ្សេរី, អូស្រ្តាលី, កាណាដា, ហ៊្សកហ្ស៊ី, ជប៉ុន, ម៉ារ៉ុក, ម៉ង់តេណេក្រូ, នូវែលសេឡង់, រ៉ាដ្វាន់ដា, ស៊ែរប៊ី, កូរ៉េខាងត្បូង, ថៃ, ទុយនីស៊ី, និងអ៊ុយហ្គាយ។ បញ្ជីឈ្មោះទាំងនេះ មិនមានសហរដ្ឋអាមេរិក ប្រេស៊ីល និងចិននោះទេ ប៉ុន្តែសហភាពអឺរ៉ុបបានអះអាងថា ខ្លួននឹងបញ្ចូលចិនក្នុងបញ្ជីឈ្មោះប្រទេសមានសុវត្ថិភាពដែរ បើសិនជាទីក្រុងប៉េកាំង អនុញ្ញាតឱ្យប្រជាជនមកពីអឺរ៉ុបក្នុងប្រទេសរបស់ខ្លួនដែរនោះ។

គួរជម្រាបថា សហភាពអឺរ៉ុប បានបន្ធូរបន្ថយការរឹតត្បិតលើការធ្វើដំណើររបស់ប្រជាជនអឺរ៉ុប នៅក្នុងប្លុករបស់ខ្លួន ក្រោយស្ថានភាព COVID-19 មានភាពធូរស្រាលខ្លាំង។ ចំណែកឯ ប្រជាជនមកពីចក្រភពអង់គ្លេស ក៏ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរនៅក្នុងប្លុកផងដែរ រហូតទាល់តែរយៈពេលអន្តរកាល Brexit ត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នេះ៕