Alynana Media Cambodia
Icon Collap
clinic narit

សហរដ្ឋអាមេរិកនៅតែ​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19​យ៉ាង គគ្រឹកគគ្រេង ចំនួន​ ៥៦.៣០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍

Sang Kim | Jul 10, 2020
សហរដ្ឋអាមេរិកនៅតែ​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19​យ៉ាង គគ្រឹកគគ្រេង ចំនួន​ ៥៦.៣០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍
Clinic narith

អាមេរិក៖ យោង​តាម​សារព័ត៌មាន​ Reuters ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​បាន​រាយការណ៍​ថា​ មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ ​COVID-19​ ចំនួន​ ៥៦.៣០០​នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​ថ្ងៃ​ទី​៣​ ដែល​អត្រា​ឆ្លង​ប្រចាំថ្ងៃ​ហក់​ឡើង​ខ្ពស់ ​ជា​បន្តបន្ទាប់​យ៉ាង​ហោច​ណាស់​ ៥៥.០០០​នាក់​។

ខណៈ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ​រដ្ឋ​ហ្វ្ល​រី​ដា ​និង​រដ្ឋ​តិច​សាស​បាន​បំបែក​កំណត់ត្រា​ថ្មី​ ក្តី​សង្ឃឹម​កំពុង​ថមថយ​សម្រាប់​គូប្រជែង​សេដ្ឋកិច្ច​ ហើយ​ភាគហ៊ុន​អាមេរិក​បាន​ធ្លាក់​ចុះ​ប្រហែល ១ដោយសារ​វិនិយោគិន​បារម្ភ​ថា ​វិធាន​ការ​បិទ​រដ្ឋ​មួយ​ផ្សេងទៀត​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​ធ្លាក់​ចុះ​។

ក្រៅពី​រដ្ឋ​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​ទាំង​៣ ​ខាងលើ​ ករណី​ឆ្លង​បាន​កើន​ឡើង​ខ្ពស់​នៅ​រដ្ឋអា​ឡា​បា​ម៉ា​រដ្ឋ​ម៉ុ​នតា​ណា​ និង​រដ្ឋ​វី​ស​ខន់​សិន​បាន​កត់ត្រា​នូវ​ការ​កើន​ឡើង​ខ្ពស់​បំផុត​ ក្នុង​រយៈពេល​មួយថ្ងៃ​របស់​ខ្លួនដែល​មិន​ធ្លាប់​មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

ការ​ឆ្លង​កំពុង​កើន​ឡើង​ខ្លាំង​នៅ​ក្នុង​រដ្ឋ​ចំនួន ៤១ ក្នុងចំណោម​រដ្ឋ​ទាំង ៥០ នេះ​បើ​យោង​តាម​ការ​តាម​ដាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ ​សម្រាប់​រយៈពេល​ ២សប្ដាហ៍​កន្លង​មក​នេះបើ​ប្រៀប​ធៀប​ជាមួយ​នឹង​រយៈពេល ​២សប្ដាហ៍​មុន​។ កាលពី​ថ្ងៃ​ពុធ​សហរដ្ឋអាមេរិក​បាន​កត់ត្រា ​នូវ​ករណី​ឆ្លង​កើន​ឡើង​ដ៏​ខ្ពស់​បំផុត​របស់​ខ្លួន​រ​ហូត​ដល់ ៦០.៥៤១នាក់ក្នុង​រយៈពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​។​

សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​ មាន​ករណី​ជាង ៣​លាន ២​សែន​នាក់ និង​ជាង ១៣៥.០០០​នាក់​បាន​ស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា  ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​អាមេរិក​មួយ​ចំនួន​ស្ទាក់ស្ទើរ​ ក្នុង​ការ​វិល​ត្រឡប់​ទៅកាន់​ទី​សាធារណៈ ​និង​ធ្វើ​អាជីវកម្ម​ផ្សេងៗ បើ​ទោះ​បីជា​លោក​ប្រធានាធិបតី ​ដូ​ណា​ល់ ​ត្រាំ ​ប្រឹង​ប្រែង​សម្រាល​ហានិភ័យ​ក៏ដោយ​៕