
ប្រមុខអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារថា វ៉ាក់សាំងបង្ការជំងឺ COVID-19 អាចនឹងរួចរាល់នៅដំណាច់ឆ្នាំនេះ។
ប្រមុខអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានអំពាវនាវឲ្យមានសាមគ្គីភាព និងការប្ដេជ្ញាចិត្តខាងនយោបាយពីគ្រប់បណ្ដាមេដឹកនាំទាំងអស់ ដើម្បីធានាបាននូវការចែកចាយវ៉ាក់សាំងប្រកបដោយតម្លាភាព នៅពេលវ៉ាក់សាំងអាចប្រើប្រាស់បាន។ វ៉ាក់សាំងដែលឆ្លងកាត់ការពិសោធន៍ចំនួន ៩ប្រភេទកំពុងស្ថិតក្នុងគម្រោងផលិតវ៉ាក់សាំងសកល COVAX របស់អង្គការសុខភាពពិភពលោក ដែលគ្រោងនឹងចែកចាយវ៉ាក់សាំងចំនួន ២ពាន់លានដូសនៅដំណាច់ឆ្នាំ២០២១។

303
1 Comment
50 Shares
Like
Comment
Share