Alynana Media Cambodia
Icon Collap
clinic narit

និស្សិតមួយក្រុមឆ្លៀតពេល Covid-19 បានបង្កើតបច្ចេកវិទ្យាទំនើបមួយឈ្មោះ...

Sang Kim | Oct 24, 2020
និស្សិតមួយក្រុមឆ្លៀតពេល Covid-19 បានបង្កើតបច្ចេកវិទ្យាទំនើបមួយឈ្មោះ...
Clinic narith

 ប៉ុន្មានខែមុននេះជម្ងឺ Covid-19 បានវាយលុកជាខ្លាំងទៅតាមតំបន់តូចធំនៃពិភពលោក ដែល បណ្ដាលឲ្យអាជីវកម្មមួយចំនួនត្រូវបានបិទ និងអាជីវកម្មមួយចំនួនទៀតផ្លាស់ប្តូរមកលក់ តាមប្រព័ន្ធអនឡាញវិញ។ ក្នុងអំឡុងពេលសិក្សារៀនសូត្រនៅក្នុងផ្ទះ​ និស្សិតមួយ​​​ក្រុមបាននាំគ្នាពួនសម្ងំបង្កើតនូវ បច្ចេកវិទ្យាទំនើបមួយឈ្មោះថា PAPA Deliver។ PAPA Deliver គឺជាបច្ចេកវិទ្យាថ្មីមួយ បានបង្កើតឡើងក្នុងគោលបំណងជួយទៅដល់ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យមលើវិស័យ ដឹកជញ្ជូន។ កម្មវិធីនេះ ធ្វើឲ្យមានភាពងាយស្រួលក្នុងការគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃ និងអាចបង្កើនអតិថិជនជូនពួកគាត់បានថែមទៀតផង។

photo_2020-10-23_23-00-38

តើមូលហេតុអ្វីបានជាក្រុមរបស់ប្អូន បង្កើតបច្ចេកវិទ្យាមួយនេះ?

ដោយសង្កេតឃើញថា៖ បងៗម្ចាស់អាជីវកម្មពិបាកក្នុងការបង្កើតបច្ចេកវិទ្យាដោយខ្លួនឯង ហើយការបង្កើតបច្ចេកវិទ្យាក៏មានតម្លៃថ្លៃផងដែរនោះ។ ក្រុមរបស់យើងក៏សម្រេចចិត្តបង្កើតបច្ចេកវិទ្យាទំនើបមួយនេះឡើង ដែលមានតម្លៃធូរថ្លៃក្នុងការជួយដល់ម្ចាស់អាជីវកម្មក្នុងស្រុក ដើម្បីងាយស្រួលធ្វើការប្រកួតប្រជែងទីផ្សារជាមួយនឹងក្រុមហ៊ុនបរទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ យើងមានភ្នាក់ងារដឹកជញ្ជូនជិត ២០ក្រុមហ៊ុនដែលកំពុងតែប្រើប្រាស់ បច្ចេកវិទ្យារបស់យើង និងមានប្រមាណជាង២០ក្រុមហ៊ុនទៀតដែលកំពុងតែធ្វើការចរចារ។

photo_2020-10-23_23-00-35

តើបច្ចេកវិទ្យានេះ មានអ្វីពិសេសដែរ?

ជាការពិតណាស់ បច្ចេកវិទ្យារបស់យើងមានលក្ខណៈពិសេសជាច្រើន ដែលសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយបង្អស់រួមមាន កម្មវិធីទូរស័ព្ទដៃនិងកុំព្យូទ័រ។ ក្នុងនោះផងដែរ អ្នកប្រើប្រាស់អាចប្រើកម្មវិធីនេះបានគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា ហើយក៏អាចធ្វើការតាមដានទំនិញ និងអ្នកដឹកជញ្ជូនតាមប្រព័ន្ធ GPS បានថែមទៀតផង។ លើសពីនេះទៀត យើងបានបំពាក់ប្រព័ន្ធសុវត្ថិភាពដូចទៅនឹងធនាគារធំៗ គឺជាការស្កេនម្រាមដៃ និងការស្កេនមុខដើម្បីចូលទៅក្នុងកម្មវិធី។

គួរបញ្ជាក់ផងដែរ​ តាំងពីចាប់ផ្ដើមដំណើរការរហូតមកដល់សព្វថ្ងៃនេះ PAPA Deliver បានចូលរួមលើកស្ទួយដល់វិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា។ ជាពិសេស PAPA Deliver បានជាប់ពានរង្វាន់ថ្នាក់ជាតិពីកម្មវិធី Alibaba GET Global Challenge ក្នុងឆ្នាំ២០២០នេះផងដែរ៕

photo_2020-10-23_23-00-29photo_2020-10-23_23-00-31