(បាងកក)៖ នៅថ្ងៃសៅរ៍នេះ សុខាភិបាលប្រទេសថៃបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៨៩នាក់ថែមទៀត ដែលជាការឆ្លងច្រើនបំផុតប្រចាំថ្ងៃ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍យើងនេះពី សារព័ត៌មាន CNN នាថ្ងៃសៅរ៍ ទី២១ ខែមីនា ឆ្នាំ២០២០។
លោក តាវីស៊ីន វិស្ណុយោធិន (Taweesin Wisanuyothin) អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ បានបញ្ជាក់ថា ករណីថ្មីទាំងអស់ខាងលើ សុទ្ធតែ ជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ រួមមានការទស្សនាកីឡាប្រដាល់ ការជួបជុំនៅកន្លែងកម្សាន្តមួយកន្លែង និងការចូលរួមពិធីជួបជុំសាសនាទ្រង់ទ្រាយធំមួយ នៅក្នុង ប្រទេសម៉ាឡេស៊ី។
គួរជម្រាបថា ក្នុងចំណោមអ្នកឆ្លង COVID-19 ទាំង៤១១នាក់នៅថៃ មាន៣៦៦នាក់ កំពុងបន្តទទួលការព្យាបាលនៅមន្ទីរពេទ្យ ៤៤នាក់បានចាក ចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយពីជំងឺ និងម្នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន ប្រទេសថៃ កំពុងបង្កើនកិច្ចប្រឹងប្រែងទប់ស្កាត់ការរីករាល ដាលនៃជំងឺនេះ តាមរយៈការបិទកន្លែង និងព្រឹត្តិការណ៍ ដែលមានមនុស្សម្នាប្រមូលផ្តុំគ្នា នៅក្នុងប្រទេស ព្រមទាំងការចាត់វិធានការរឹតបន្តឹងលើការចូលមកក្នុង ប្រទេសខ្លួន៕