Alynana Media Cambodia
Icon Collap
clinic narit

អ្នក​ឆ្លង​ជំងឺ ​COVID-19 នៅ​អាមេរិក​ឡើង​ដល់​ជាង ​៣​លាន​នាក់ ខណៈ​លោក​ Trump ដក​អាមេរិក​ចេញ​ពី​អង្គការ WHO

Sang Kim | Jul 09, 2020
អ្នក​ឆ្លង​ជំងឺ ​COVID-19 នៅ​អាមេរិក​ឡើង​ដល់​ជាង ​៣​លាន​នាក់ ខណៈ​លោក​ Trump ដក​អាមេរិក​ចេញ​ពី​អង្គការ WHO
Clinic narith

អាមេរិក៖ ចំនួន​អ្នក​ឆ្លង​វីរុស​កូ​រ៉ូណា​នៅ​ក្នុង​ទឹកដី​សហរដ្ឋអាមេរិក បាន​កើន​ឡើង​ដល់​ជាង ​៣​លាន​នាក់​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​លោក​ប្រធានាធិបតី Donald Trump បាន​ចាប់ផ្ដើម​ដក​ប្រទេស​នេះ​ចេញពី អង្គការ​សុខភាព​ពិភពលោក​។

សហរដ្ឋអាមេរិក​នៅតែ​ជា​ប្រទេស​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ជាងគេ​បំផុត ដែល​មាន​អ្នក​ស្លាប់​ចំនួន​ ១៣១,០០០​នាក់ ចំណែក​ប្រទេស​ប្រេ​ស៊ី​ល​ដែល​ប្រធានាធិបតី​របស់​ប្រទេស​នេះ គឺ​លោក Jair Bolsonaro ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​នេះ និង​ជា​ប្រទេស​ដែល​មាន​អ្នក​ឆ្លង​ខ្ពស់​ជាងគេ​បំផុត​លំដាប់​ទី​២ មាន​អ្នក​ស្លាប់​ជិត ៦៧,០០០នាក់ និង​អ្នក​ឆ្លង​មាន​ជាង​ ១​លាន ​៧​សែ​នាក់​។ ទោះបីជា​យ៉ាង​នេះ​ក្ដីទាំង​លោក​ Trump ទាំង​លោក Bolsonaro បាន​បន្ត​ជំទាស់​ទៅ​នឹង​វិធាន​ការ​បិទ​ប្រទេស ​និង​ការ​រឹត​បន្តឹង​ផ្សេងៗដែល​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​គ្នា​កាន់​តែ​ខ្លាំង​ ពាក់ព័ន្ធ​ការ​ឆ្លើយ​តប​ទៅ​នឹង​វីរុស​នេះ។​ កាលពី​ថ្ងៃ​ពុធ​លោក Trump 
បាន​អំពាវនាវ​ឲ្យ​សិស្សានុសិស្ស​ ត្រឡប់​ទៅ​សាលារៀន​វិញ​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ បើ​ទោះ​បី​ជា​ករណី​ឆ្លង​វីរុស​នេះ​កំពុង​កើន​ឡើង នៅ​ក្នុង​រដ្ឋ​ធំៗ​មួយ​ចំនួន​ក៏ដោយ៕