(ចិន)៖ ក្រុមមន្ត្រី និងអ្នកជំនាញសុខភាពសកលនៅខាងក្រៅប្រទេសចិន កំពុងតាមដានយ៉ាងអន្ទះសារអំពីការឆ្លងរាលដាលវីរុស COVID-19 ដែលកំពុងកើនឡើងនៅក្នុងប្រទេសនេះ ដោយបារម្ភថាប្រជាជន ១.៤ពាន់លាននាក់ពុំត្រូវបានចាក់វ៉ាក់សាំងគ្រប់គ្រាន់ និងអាចថា ពុំមានសម្ភារៈសុខាភិបាលដើម្បីព្យាបាលរលកនៃអ្នកជំងឺ ដែលគេរំពឹងថានឹងមានមនុស្សជាង ១លាននាក់ស្លាប់រហូតដល់ឆ្នាំ២០២៣។
ប្រទេសចិនត្រូវបានរាយការណ៍អ្នកស្លាប់ដោយសារវីរុសនេះចំនួន ៥នាក់ផ្សេងទៀតកាលពីថ្ងៃអង្គារ ក្រោយមានអ្នកស្លាប់ ២នាក់កាលពីថ្មីៗនេះ ដែលមានអ្នកស្លាប់ដំបូងត្រូវបានរាយការណ៍ក្នុងពេលប៉ុន្មានសប្ដាហ៍នេះ។ ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបកំពុងព្យាយាមរកមធ្យោបាយថា តើពួកគេអាចជួយសម្រាលវិបត្តិដែលពួកគេបារម្ភថានឹងប៉ះពាល់ដល់សេដ្ឋកិច្ចសកល និងការរអាក់រអួលខ្សែរសង្វាក់ផ្គត់ផ្គង់សាជីវកម្ម ដែលធ្វើឲ្យមានការព្រួយបារម្ភដោយសារតែការផ្ទុះឡើងថ្មីៗនៃវីរុសម្លែងខ្លួនដោយរបៀបណា។
កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានស្នើសុំផ្ដល់វ៉ាក់សាំងឲ្យប្រទេសចិន ដើម្បីទប់ស្កាត់ការហក់ឡើងនៃវីរុស COVID-19 ដោយនិយាយថា ការទប់ស្កាត់ការផ្ទុះរាលដាលវីរុសនេះ គឺជាផលប្រយោជន៍របស់ពិភពលោក។ អ្នកជំនាញផ្នែកសុខភាពមកពីប្រទេសក្រៅប្រទេសចិន ដែលបានព្យាយាមតាមរយៈរលករបស់ខ្លួននិយាយថា ការរៀបចំប្រព័ន្ធថែទាំសុខភាពជាមុន ការប្រមូលទិន្នន័យត្រឹមត្រូវ និងចែករំលែក និងការទំនាក់ទំនងបើកចំហ សុទ្ធតែមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុស COVID-19។ ពួកគេនិយាយថា ធាតុទាំងនោះទំនងដូចជាខ្វះខាតក្នុងប្រទេសចិន៕