Alynana Media Cambodia
Icon Collap
clinic narit

វ៉ាក់សាំង COVID-១៩ បានកាត់បន្ថយការឆ្លងរាតត្បាតប្រហែល ៨៤% នេះជាទិន្នន័យជាក់ស្ដែងដំបូងគេនៅក្នុងសកល

Admin Alynana | Feb 22, 2021
វ៉ាក់សាំង COVID-១៩ បានកាត់បន្ថយការឆ្លងរាតត្បាតប្រហែល ៨៤% នេះជាទិន្នន័យជាក់ស្ដែងដំបូងគេនៅក្នុងសកល
Clinic narith

វ៉ាក់សាំង Pfizer និងវ៉ាក់សាំង AstraZeneca COVID-19 ត្រូវបានគេរកឃើញថាអាចកាត់បន្ថយការសម្រាកព្យាបាលនៅមន្ទីរពេទ្យបានយ៉ាងច្រើនបន្ទាប់ពីមានការចាក់ថ្នាំនេះ។

តួលេខដែលត្រូវបានផ្សព្វផ្សាយនៅព្រឹកថ្ងៃច័ន្ទជាលើកដំបូងដែលបានវាស់អត្រានៃការចូលមន្ទីរពេទ្យបន្ទាប់ ពីការចាប់ផ្តើមការចាក់វ៉ាក់សាំងជាលើកដំបូង។

ហើយបូករួមទាំងរបាយការណ៍ចុងក្រោយពីបណ្តាប្រទេសផ្សេងៗ ដែលបានចាក់វ៉ាក់សាំងគិតជាសមាមាត្រនៃចំនួនប្រជាជនរបស់ពួកគេ។

ទិន្នន័យបានធ្វើឡើងកាលពីថ្ងៃច័ន្ទបានមកពីប្រទេសស្កុតលែនដែលជាប្រទេសមួយក្នុងចំណោមប្រទេសទាំងបួននៃចក្រភពអង់គ្លេស។  គេបានវិភាគលើទិន្នន័យសុខភាពរបស់ប្រជាជនចំនួន ៥,៤ លាននាក់នៅចន្លោះថ្ងៃទី ៨ ខែធ្នូដល់ថ្ងៃទី ១៥ ខែកុម្ភៈ។

ក្នុងចំណោមនោះមានមនុស្សជាង ១,១ លាននាក់បានទទួលវ៉ាក់សាំង Pfizer / BioNTech នឹងវ៉ាក់សាំង Oxford / AstraZeneca ដែលថ្នាំទាំងពីរនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅចក្រភពអង់គ្លេស។

ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថាអ្នកដែលបានទទួលវ៉ាក់សាំងគឺមានអត្រាទាបបំផុតនៅក្នុងការឆ្លងជាងអ្នកដែលមិនបានទទួល វ៉ាក់សាំង។

ក្រឡេកមើលការការពារជាទូទៅការសម្រាកព្យាបាលនៅមន្ទីរពេទ្យព អាយឌីអាយអ្នកឆ្លងកូវីដ ១៩ បានធ្លាក់ចុះ ៨៤% ក្នុងរយៈពេល ៤ សប្តាហ៍បន្ទាប់ពីទទួលបានការចាក់ថ្នាំ។

ចក្រភពអង់គ្លេសបានសំរេចជំរុញឲ្យប្រជាជនរបស់ខ្លួនចាក់វ៉ាក់សាំងនឹងផ្តល់វ៉ាក់សាំងឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។