(ភ្នំពេញ)៖ ឧកញ៉ា កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លីលីហ្វូត បានជាប់ឆ្នោតជាប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPM EC) ក្នុងអាណត្តិទី4 នីតិកាលទី2នេះ។
នៅក្នុងកម្មវិធីនេះគឺ មានការចូលរួមឃ្មាំមើលពីក្រសួងឧស្សាហកម្មបច្ចេកវិទ្យា វិទ្យាសាស្រ្ត និងនវានុវត្តន៍ ដែលមានឯកឧត្តមសុន សេងហួត រដ្ឋលេខាធិការជាតំណាង។ ព្រមទាំងមានសមាជិកសមាជិកានៃសភាមុខរបរនិងមីក្រូសហគ្រាសមួយចំនួនផងដែរ។
នៅក្នុងការបោះឆ្នោតនោះដែរ សមាជិកក្រុមប្រឹក្សា ភិបាលទាំង 19នាក់ដែលបានជាប់ឆ្នោតផងដែរហើយ
កម្មវិធីនេះមានការអញ្ជើញចូលរួមពីក្រុមប្រឹក្សាភិបាលអាណត្តិមុនដែលមានឯកឧត្តម សុន គន្ធរ ជាប្រធាន បានដឹកនាំ CPMEC និងជួយជ្រោមជ្រែងកន្លងមករហូតដល់បច្ចុប្បន្ន។
ឧកញ៉ា កែវ មុំ សូមគោរពជូនពរក្រុមប្រឹក្សាភិបាលគ្រប់អាណត្តិ សូមមានសុខភាពល្អ ដឹកនាំការងារប្រក បដោយភាពជោគជ័យដើម្បីភាពរីកចម្រើននៃវិស័យ មីក្រូ និងសហគ្រាសធុនតូច និងមធ្យមកម្ពុជា៕