អង្គការឧតុនិយមពិភពលោក (WMO) បានឲ្យដឹងថា បាតុភូត El Nino ទំនងជាបង្កឱ្យមានការកើនឡើង នៃសីតុណ្ហភាពពិភពលោក។
លោក Wilfran Moufouma-Okia ប្រធានសេវាកម្មព្យាករណ៍អាកាសធាតុប្រចាំតំបន់ នៅអង្គការឧតុនិយមពិភពលោក (WMO) បាននិយាយក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសថា បាតុភូតអាកាសធាតុ El Nino ទំនងជានឹងកើនឡើងសីតុណ្ហភាពពិភពលោក នៅឆ្នាំនេះ។
បាតុភូត El Nino ត្រូវបានគេដឹងថា ជាគំរូអាកាសធាតុដែលកើតឡើងដោយធម្មជាតិ ដែលជាធម្មតា ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងកំដៅ នៅទូទាំងពិភពលោក ក៏ដូចជា គ្រោះរាំងស្ងួតនៅក្នុងផ្នែកខ្លះនៃពិភពលោក និងភ្លៀងធ្លាក់ខ្លាំងនៅកន្លែងផ្សេងទៀត។
អង្គការឧតុនិយមពិភពលោក បាននិយាយ កាលពីថ្ងៃអង្គារ សប្តាហ៍នេះថា បាតុភូតអាកាសធាតុ El Nino ដែលបង្កឱ្យមានសីតុណ្ហភាពពិភពលោកកាន់តែខ្ពស់ ហើយត្រូវបានព្យាករណ៍ថា នឹងបន្តពេញមួយឆ្នាំ ២០២៣ ហើយនឹងមាន "យ៉ាងហោចណាស់ មានកម្លាំងមធ្យម" ។ ប្រភព