សេដ្ឋីរាងសង្ហារ Elon Musk ទើបតែឡើងតំណែងជាសេដ្ឋីមានទ្រព្យច្រើនបំផុតក្នុងលោកមិនទាន់បានមួយសប្ដាហ៍ស្រួលបួលផង ឥឡូវនេះ សេដ្ឋីបច្ចេកវិទ្យារូបនេះរបូតតំណែង ធ្លាក់មកលេខ២វិញ។
សេដ្ឋី Elon Musk បានរបូតតំណែងជាសេដ្ឋីលេខមួយ មកលេខ២វិញបន្ទាប់ពីគាត់បានខាតបង់ទ្រព្យផ្ទាល់ខ្លួនប្រមាណ ១៤ពាន់លានដុល្លារក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះ។ មូលហេតុនៃការធ្លាក់តំណែង សេដ្ឋីហើយត្រូវខាតបង់ទ្រព្យ ១៤ពាន់លានដុល្លារនេះ ដោយសារ ភាគហ៊ុនក្រុមហ៊ុន Tesla របស់លោកបានធ្លាក់ចុះ៨%កាលពីម្សិលមិញ។
ឥឡូវទ្រព្យរបស់ Elon Musk ធ្លាក់មកសល់ត្រឹម ១៧៦.២ពាន់លានដុល្លារខណៈ កាលពីសប្ដាហ៍ទ្រព្យគាត់មាន១៨៥ពាន់លានដុល្លារឈរជាសេដ្ឋីលេខមួយក្នុងលោក។ ឥឡូវទ្រព្យរបស់ Elon Musk នៅចាញ់ទ្រព្យ Jeff Bezos ៦ពាន់លានដុល្លារ ខណៈ ទ្រព្យ Jeff Bezos ដែលដណ្ដើមតំណែងពី Elon Musk មានទ្រព្យ ១៨២.១ពាន់លានដុល្លារ ឈរជាសេដ្ឋីលេខ១ម្ដងទៀត។
គួរបញ្ចាក់ផងដែថា Elon Musk កាលពីសប្ដាហ៍មុនពេលគាត់ឈរជាសេដ្ឋីលេខមួយ លោកបានប្រកាសថា លោកនឹងយកទ្រព្យគាត់ធ្វើរឿងធំៗចំនួន២គឺទីមួយលោកថានឹងយកទ្រព្យពាក់កណ្ដាល ដើម្បីដោះស្រាយបញ្ហាលើនៅផែនដី។ ត្រង់ចំណុចនេះ លោកមិនបានបញ្ជាក់ថាដោះស្រាយបញ្ហាអ្វីខ្លះនៅលើផែនដីនោះទេ។
ចំណែកទ្រព្យសល់ពាក់កណ្ដាលទៀត លោកថានឹងយកទៅប្រើប្រាស់ដើម្បីជួយកសាងទីក្រុងឲ្យមានស្ថិរភាពមួយនៅលើភពព្រះអង្គារ។ ចំពោះគម្រោងកសាងទីក្រុងមួយនៅលើភពអង្គារនេះ លោក Elon Muskបានបញ្ជាក់ផងថា ដើម្បីភាវរស់នៅលើផែនដីអាចបន្តជីវិតរស់នៅបាន ក្នុងករណីភពផែនដីយើងជួបគ្រោះធំដែលយើងមិនអាចបន្តរស់នៅបានតទៅទៀត៕