ក្រៅពីមានទេពកោសល្យពីកំណើត Elon Musk បានបង្កើតក្រុមហ៊ុនចំនួន ៤ មានទឹកប្រាក់រាប់ពាន់លានដុល្លារ ដាច់ដោយឡែកពីគ្នា ដូចជាក្រុមហ៊ុន ដឹកជញ្ជូន សូហ្វវែរ ថាមពល និងក្រុមហ៊ុន អវកាស នៅអាយុ ៤០ ឆ្នាំ។
នេះគឺជាអាថ៌កំបាំងរបស់ Elon ដែលលោកតែងតែអនុវត្តដល់បច្ចុប្បន្ននេះ ៖
១. កសាងមែកធាងនៃចំណេះដឹង
Elon Musk និយាយថា មនុស្សយើងភាគច្រើនតែងមានទំនោរមើលស្រាលសក្ដានុពលនិងសមត្ថភាពរបស់គំនិតខ្លួនជានិច្ច។ នៅក្នុង Reddit AMA លោកបានពិពណ៌នាអំពីសកម្មភាពនៃការទទួលបានចំណេះដឹងដូចជាដើមឈើ៖
វាមានសារៈសំខាន់ណាស់ក្នុងការមើលចំណេះដឹងដូចជាដើមឈើ ត្រូវប្រាកដថាអ្នកយល់ពីគោលការណ៍គ្រឹះដូចជាគល់ឈើនិងមែកធំៗ មុនពេលចូលទៅស្លឹក។ ប្រសិនបើអ្នកចង់រៀនអ្វីឆាប់ទទួលបានលឿនរហ័ស សូមដើរសន្សឹមៗ ហើយចាប់ផ្ដើមពីវត្ថុធាតុដើមដែលបង្កើតជាគល់សិន។
លោកក៏ត្រូវបានគេដឹងថា ជាមនុស្សមិនចេះរើសអើងភាសាឬមុខវិជ្ជាណាមួយឡើយ។ ចំណែកវិធីនៃការរៀនសូត្ររបស់ Elon គឺចាប់យកគល់ឈើមុនពេលចូលទៅកាន់ទៅមែកឈើនិងស្លឹក។ វិធីនេះជួយឲ្យលោកបានដឹងយឺត ហើយងាយចាប់បានជាងការរៀនដោយប្រញាប់ប្រញាល់។
២. គ្រប់គ្នាមិនអាចចងចាំអ្វីដែលមិនបានតភ្ជាប់ទេ
នេះគឺជាកន្លែងដែល Elon ចងចាំមិនភ្លេច។ ភាពឈ្លាសវៃរបស់លោកមិនត្រឹមតែសមត្ថភាពក្នុងការស្វែងយល់ពីគោលគំនិតសំខាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសមត្ថភាពក្នុងការកសាងដើមឈើធំៗដែលបានគ្របដណ្ដប់លើវិស័យជាច្រើនដែរ។
ដោយសារយើងភាគច្រើនមានទំនោរផ្ទុកព័ត៌មានអង្គហេតុ ដោយមិនយល់ច្បាស់ឬមិនយល់ពីមូលហេតុនិងវិធីដែលវាទាក់ទងទៅនឹងដើម។ នៅពេលដែលយើងគ្មានទំនាក់ទំនង យើងមានអារម្មណ៍រំជើបរំជួល ហើយខួរក្បាលពាសពេញដោយព័ត៌មានដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ ឬពេលខ្លះមិនសំខាន់ដែរ។
Elon Musk តែងតែអនុញ្ញាតឲ្យខ្លួនឯងរៀនពីអ្វីគ្រប់យ៉ាង ព្រោះលោកចូលចិត្តផ្ទេរចំណេះដឹងទៅកាន់អ្នកជុំវិញ។ នេះគឺជាវិធីរបស់លោកភ្ជាប់ទំនាក់ទំនងជាមួយចំណេះដឹងពីវិស័យផ្សេងៗគ្នា និងអនុវត្តវាពីតំបន់មួយទៅតំបន់មួយទៀត។ ឧទាហរណ៍លោកបញ្ចូលផ្នែកសេដ្ឋកិច្ចនិងសូហ្វវែរជាមួយគ្នា ដើម្បីបង្កើត PayPal ឡើងមក ។
វិធីសាស្ត្រនៃការរៀនសូត្រទាំងនេះអាចយឺតបន្តិច ប៉ុន្តែបើគ្មានទ្រនាប់រឹងមាំទេ យើងនឹងមិនមានមូលដ្ឋានដើម្បីគាំទ្រចំណេះដឹងឬព័ត៌មានបន្ថែមទេ។ អាជីពទាំងមូលរបស់ Elon ផ្អែកលើគោលការណ៍ទាំងពីរនេះ។
លោកបាននិយាយបន្ថែមថា ” ខ្ញុំគិតថាមនុស្សភាគច្រើនអាចរៀនបានច្រើនជាងអ្វីដែលពួកគេគិត តែភាគច្រើនពួកគេតែងទម្រន់ខ្លួន ដោយមិនខិតខំព្យាយាម ។ ដូច្នេះសុខចិត្តឈឺខ្លួន ហើយសាកល្បងវាដោយប្រថុយ នោះយើងនឹងអាចរកឃើញរឿងនៅក្នុងចិត្ត ដែលខ្លួនយើងផ្ទាល់ប្រហែលជាមិនដែលដឹងថា យើងមានសមត្ថភាពនោះតាំងពីណា” ៕