Alynana Media Cambodia
Icon Collap
clinic narit

ស្ងាត់ៗ! នាយករដ្ឋមន្ត្រីថៃ ស្កាត់ជួបមហាសេដ្ឋី Elon Musk ដើម្បីពិភាក្សាគ្នាលើរឿងធំៗទាំងនេះ

Media LNN | Sep 22, 2023
ស្ងាត់ៗ! នាយករដ្ឋមន្ត្រីថៃ ស្កាត់ជួបមហាសេដ្ឋី Elon Musk ដើម្បីពិភាក្សាគ្នាលើរឿងធំៗទាំងនេះ
Clinic narith

នាយករដ្ឋមន្ត្រីថៃលោក Srettha Thavisin បានស្កាត់ជួបគ្នាជាមួយកំពូលមហាសេដ្ឋី Elon Musk កាលពីថ្ងៃព្រហស្បត្តិ៍ នៅទីក្រុងញូវយ៉ក ដើម្បីពិភាក្សាគ្នាជុំវិញចក្ខុវិស័យនៃកិច្ចសហការរកស៊ីលើផ្នែកបច្ចេកវិទ្យា។ ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងថា អ្នកទាំងពីរបានជជែកគ្នាលើប្រធានបទជាច្រើនរួមមាន Tesla, SpaceX និង Starlink ដោយបានសរសេររៀបរាប់លើទំព័រ X យ៉ាងដូច្នេះថា៖ «បានជួបជាមួយ @elonmusk និងក្រុមការងារក្នុងអំឡុងពេលធ្វើដំណើររបស់ខ្ញុំទៅកាន់ #UNGA នាទីក្រុងញូវយ៉ក។ យើងមានការសន្ទនាដ៏ល្អមួយអំពី @Tesla, @spaceX , និង @starlink ពាក់ព័ន្ធនឹងផ្នែកបច្ចេកវិទ្យា»។

លោកបានបន្តទៀតថា៖ «ខ្ញុំមានការចាប់អារម្មណ៍ចំពោះភាពជឿនលឿនដែលពួកគេបានបង្កើតឡើងសម្រាប់មនុស្សជាតិ ហើយយើងក៏បានចែករំលែកទស្សនៈទូទៅអំពីអនាគតសម្រាប់ពិភពលោកឲ្យកាន់តែប្រសើរ។ យើងទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀត។ ទន្ទឹងរង់ចាំភាពជោគជ័យនៃការបំផុសគំនិតបន្ថែមទៀតនៃរបកគំហើញ #EV (រថយន្តអគ្គិសនី) និង #SpaceExploration (ការុករកទីអវកាស)។ ពុំមែនសម្រាប់តែប្រជាជនថៃប៉ុណ្ណោះទេ ថែមទាំងសហគមន៍ពិភពលោកផងដែរ»។

Screen Shot 2023 09 22 at 10.12.13 Am Large

គួរជម្រាបផងដែរថា​ ក្រុមហ៊ុន Tesla របស់មហាសេដ្ឋីលេខមួយលើលោក Elon Musk បានលេច​វត្តមាន​ក្នុង​ប្រទេស​ថៃ​ក្នុង​នាម​ជា​អ្នក​ផលិត​រថយន្តអគ្គិសនី តាំង​ពី​ឆ្នាំ​២០២២។ សន្ទុះនៃការកក់រថយន្តបានកើនឡើងយ៉ាងគំហុក នៅពេលក្រុមហ៊ុនបានដាក់បង្ហាញរថយន្ត Model 3 និង Model Y ក្នុង​ប្រទេសនេះជាលើកដំបូង៕

Dd