Alynana Media Cambodia
Icon Collap
clinic narit

មហាសេដ្ឋី Elon Musk ផលិតរថភ្លើងអគ្គិសនីដំបូងគេ ទុកដឹកបុគ្គលិកមកធ្វើការ ឥតគិតថ្លៃ ក្នុងប្រទេស១នេះ

Media LNN | Sep 05, 2024
មហាសេដ្ឋី Elon Musk ផលិតរថភ្លើងអគ្គិសនីដំបូងគេ ទុកដឹកបុគ្គលិកមកធ្វើការ ឥតគិតថ្លៃ ក្នុងប្រទេស១នេះ
Clinic narith

ក្រុមហ៊ុន Tesla របស់មហាសេដ្ឋី Elon Msuk បានបើកដំណើរការរថភ្លើងអគ្គិសនី Giga ដំបូងគេបង្អស់របស់ពិភពលោក ទុកសម្រាប់ដឹកបុគ្គលិកមកធ្វើការ និងអ្នកដំណើរដោយឥតគិតថ្លៃ ក្នុងប្រទេសអាឡឺម៉ង់។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន EV World.com នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ។

 

រថភ្លើងអគ្គិសនី Giga នឹងដឹកអ្នកដំណើរពីស្ថានីយ៍ Erkner ទៅ Tesla Sud ដែលជាទីតាំងរោងចក្រផលិតរបស់ក្រុមហ៊ុន ចម្ងាយប្រហែល ២០ម៉ាយ ពីភាគអាគ្នេយ៍នៃទីក្រុងប៊ែរឡាំង។ បច្ចុប្បន្នរថភ្លើងនេះ អាចផ្ទុកមនុស្សបាន ៥០០នាក់ និងមានកៅអី ១២០កន្លែង ដោយភ្ជាប់ព័ត៌មានសម្រាប់អ្នកដំណើរតាម Teslarati ។

 

លើសពីនេះ រថភ្លើង Giga ត្រូវបានគេរំពឹងថានឹងដឹកជញ្ជូនបុគ្គលិកចំនួន ៤,៥០០នាក់ ទៅនិងមកពីរោងចក្រ ដោយផ្អែកលើការផ្លាស់ប្តូរចំនួន ៣ដង ក្នុងរយៈពេល ៨ម៉ោង។ ក្នុងនោះ ចំណតបន្ថែមនឹងត្រូវបានបន្ថែមនៅពេលដែលការសាងសង់ក្នុងតំបន់នេះត្រូវបានបញ្ចប់។

គួរជម្រាបផងដែរថា ការដាក់ឱ្យប្រើប្រាស់រថភ្លើងអគ្គិសនីគឺជាជម្រើសដ៏ល្អសម្រាប់បុគ្គលិក និងសាធារណជនទូទៅក្នុងការប្រើប្រាស់ជម្រើសនៃការដឹកជញ្ជូនពណ៌បៃតង ដើម្បីសន្សំសំចៃហ្គាស និងការបំពុលចេញពីយានយន្តផ្ទាល់ខ្លួន។ លោក Theresa Eggler អ្នកគ្រប់គ្រងគម្រោងនៅ Tesla បានប្រាប់សារព័ត៌មានអាឡឺម៉ង់ rbb24 យ៉ាងដូច្នេះថា៖ «រថភ្លើងនេះត្រូវបានគេរំពឹងថានឹងជួយសង្គ្រោះ ការបំពុលកាបូនឌីអុកស៊ីតចំនួន ៥០តោន បើប្រៀបធៀបទៅនឹងរថភ្លើងផ្សេងទៀត»៕