ចំណងមិត្តភាពយូរអង្វែងរវាង Elon Musk និង Sergey Brin ប្រហែលជាដល់ពេលត្រូវប្រេះស្រាំ បន្ទាប់ពីបែកធ្លាយដំណឹងថា ស្ថាបនិក SpaceX គឺធ្លាប់លួចមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយប្រពន្ធ Sergey កាលពីឆ្នាំទៅ រហូតធ្វើឲ្យគូស្នេហ៍សហស្ថាបនិក Google ឈានដល់ផ្លូវបំបែក។ នេះបើតាមការចុះផ្សាយពី Street Journal។
ទន្ទឹមនឹងនោះ Forbes ក៏បានរាយការណ៍ដែរថា ទំនាក់ទំនងលួចលាក់រវាង Musk និងអតីតភរិយា Sergey គឺ Nicole Shanahan បានកើតមានឡើងកាលពីខែធ្នូ នៅទីក្រុង Miami ខណៈគ្រានោះមានសេចក្ដីរាយការណ៍ថា Elon Musk បានបែកបាក់ជាមួយគូសង្សារ Grimes ដាច់ស្រេចហើយ។
ដោយឡែក សារព័ត៌មាន Journal ក៏បានបង្ហើបទៀតថា Elon Musk បានលត់ជង្គង់សុំការលើកលែងពី Sergey តែទោះជាយ៉ាងណា កែវដែលធ្លាក់បែកហើយគឺមិនអាចវិលមករកសភាពដើមបានទេ ពោល Sergey បានប្រាប់ឲ្យមនុស្សជំនិតរបស់លោកលក់ភាគហ៊ុនផ្ទាល់ខ្លួនទាំងអស់ដែលមាននៅក្រុមហ៊ុន Elon Musk។
គួសរំលឹកដែរថា Sergey បានដាក់ពាក្យប្ដឹងលែងប្រពន្ធ នៅរយៈពេលប៉ុន្មានសប្ដាហ៍បន្ទាប់ ក្រោយទទួលបានដំណឹងពីការផិតក្បត់មួយនេះ។ នេះបើតាមការចុះផ្សាយពី Journal៕