Alynana Media Cambodia
Icon Collap
clinic narit

Elon Musk ពិចារណាលក់ភាគហ៊ុនបុគ្គលិកឲ្យបាន ៧៥០ លានដុល្លារដើម្បី​ពង្រីកតម្លៃក្រុមហ៊ុន SpaceX

Media LNN | Jun 26, 2023
Elon Musk ពិចារណាលក់ភាគហ៊ុនបុគ្គលិកឲ្យបាន ៧៥០ លានដុល្លារដើម្បី​ពង្រីកតម្លៃក្រុមហ៊ុន SpaceX
Clinic narith

ក្រុមហ៊ុនរុករកអវកាស​ SpaceX កំពុងពិចារណា​​ប្រមូលប្រាក់បន្ថែមចំនួន ៧៥០ លានដុល្លារពីការលក់ភាគហ៊ុនបុគ្គលិក ដើម្បីរុញតម្លៃរបស់ក្រុមហ៊ុនឲ្យកើនដល់ ១៥០ ពាន់លានដុល្លារ ។បើយោងតាមការចុះផ្សាយ​របស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា ការលក់ភាគហ៊ុននេះមានតម្លៃប្រមាណ ៨០ ឬ ៨១ ដុល្លារ​ក្នុងមួយហ៊ុន ហើយរំពឹងនឹងលក់បានដល់ ៧៥០ លានដុល្លារ​ ។11-IMG_6459-110

SpaceX ជាក្រុមហ៊ុនអវកាសធំបំផុតរបស់អាមេរិក ដែលគ្រប់គ្រងដោយមហាសេដ្ឋី Elon Musk ជាបុរស​ដែលមានមហិច្ចតាខ្ពស់ចង់ទៅរស់នៅភពអង្គារបានឲ្យដឹងថា ការលក់ភាគហ៊ុននេះ គឺជាលើកទី ៣ ហើយ ខណៈការលក់ភាគហ៊ុនចំនួន ២ លើកចុងក្រោយរបស់ក្រុមហ៊ុនកាលពីខែឧសភា និងខែធ្នូ ឆ្នាំ ២០២២ បានត្រឹមចំនួន ១២៥ និង ១៤០ ពាន់លានដុល្លារប៉ុណ្ណោះ ។ពាក់ព័ន្ធនឹងបញ្ហានេះដែរ វិនិយោគិនជាច្រើនបានលើកឡើងថា សក្តានុពលប្រាក់ចំណេញរបស់ក្រុមហ៊ុន Starlink ដែលបង្កើតឡើងសម្រាប់ផ្តល់សេវាអ៊ីនធឺណិតនៅតំបន់ជនបទ គឺជាកត្តាជំរុញដ៏ធំបំផុតមួយផងដែរនៃតម្លៃហ៊ុនរបស់ក្រុមហ៊ុន ​SpaceX ។0a3b05d9751d289d63469106608eb42a-371

គួរបញ្ជាក់ថា ភាគហ៊ុនរបស់ក្រុមហ៊ុន SpaceX បានធ្លាក់ចុះបន្តិចកាលពីដើមឆ្នាំនេះ បន្ទាប់ពី Elon Musk បានទទួលបរាជ័យ​ក្នុងការបាញ់យាន Starship ដែលមានតម្លៃ​ប្រហែល ២ ពាន់លានដុល្លារ ប៉ុន្តែទោះជាយ៉ាងណា មហាសេដ្ឋីរូបនេះរំពឹងថា នឹងអាចបន្ថែមដល់ ៣ ពាន់លានដុល្លារនៅដំណាច់ឆ្នាំនេះ ដើម្បីអភិវឌ្ឍន៍យាននេះឲ្យកាន់តែ​អស្ចារ្យ និងទទួលបានជោគជ័យក្នុងការបាញ់បង្ហោះ ៕