Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Elon Musk បានធ្វើការលេងសើចលើTweeter របស់ខ្លួនចំពោះការទិញក្លឹប បិសាចក្រហមរបស់អង់គ្លេស

Media LNN | Aug 17, 2022
Elon Musk បានធ្វើការលេងសើចលើTweeter របស់ខ្លួនចំពោះការទិញក្លឹប បិសាចក្រហមរបស់អង់គ្លេស
Clinic narith

ខុសគ្នាតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ លោកអេឡុន ម៉ាសក៍ ដែលជាមហាសេដ្ឋីពិភពលោកម្នាក់នេះបានធ្វើការ បង្ហោះសារលើ Tweeter របស់ខ្លួនពីរផ្សេងគ្នា ដោយសារដំបូងលោកបានបង្ហាញថា គាត់នឹងទិញក្លឹបបាល់ទាត់អង់គ្លេស មេនឆេស្ទើរយូណាយធីត ដែលកំពុងមានបញ្ហា។ ប៉ុន្មានក្រោយមក លោកក៏បង្ហោះសារថ្មីមួយទៀតដែលខុសគ្នាទាំងស្រុងពីសារមុនថា “ទេ, នេះគ្រាន់តែជាការលេងសើចយូរហើយលើ Tweeter ខ្ញុំនឹងមិនទិញក្រុមកីឡាណាទាំងអស់” តែលោកក៏បានបន្តទៀតថា “បើសិនជានឹងទិញក្រុមកីឡាណាមួយ វានឹងអាចជាក្រុម មេនញូ ដោយសារតែក្រុមនេះ ជាក្រុមដែលបាល់ទាត់ដែលគាត់ចូលចិត្តកាលពីនៅក្មេង។”

នេះមិនមែនជាលើកទីមួយទេ ដែលមហាសេដ្ឋីនេះ បង្ហោះសារបែបនេះ វាធ្វើឲ្យពិបាកក្នុងការយល់ព្រោះមិនដឹងថាពេលណាគាត់និយាយលេង ឬ មែននោះទេ។

ដូចគ្នានេះដែរ កាលពីថ្ងៃទី២៧ ខែមេសា គឺរយៈពេល២ថ្ងៃបន្ទាប់ពីគណៈគ្រប់គ្រងរបស់ក្រុមហ៊ុនបណ្តាញសង្គមយក្សTweeter បានទទួលសំណើរ សុំទិញយកក្រុមហ៊ុនTweeter ពីសេដ្ឋីរូបនេះ លោក ម៉ាសក៍ ក៏បានសរសេរលើTweeter គាត់ថា “គាត់នឹងទិញក្រុមហ៊ុនកូកាកូឡា ហើយនឹងដាក់កូកាអ៊ីនចូលក្នុងនោះវិញ” ហើយបន្ទាប់មកគាត់ក៏បានសរសេរឡើងវិញថា គាត់មិនទិញក្រុមហ៊ុនកូកាដើម្បីដាក់កូកាអ៊ីនចូលទៅវិញនោះទេ តែគាត់មិនស្មានសោះថាព័ត៌មាននេះវាល្បីយ៉ាងនេះ។​

 

ប្រភព៖ រ៉យទើរ

ប្រែសម្រួលដោយ៖ សូរីយ៉ា