ម្ចាស់របស់ក្រុមហ៊ុនបណ្ដាញសង្គម X លោក Elon Musk បាននិយាយកាលពីថ្ងៃសុក្រថា បណ្ដាញសង្គម ដែលពីមុនត្រូវបានគេស្គាល់ថា Twitter នោះ នឹងដកចេញនូវមុខងារការពារ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់បិទគណនីផ្សេងទៀត ដែលនេះជាការកែប្រែដ៏ចម្រូងចម្រាសមួយទៀត សម្រាប់ក្រុមហ៊ុន ដែលលោកបានទិញកាលពីឆ្នាំមុន។
មុខងារបិទនៅលើបណ្ដាញសង្គម X នេះ អនុញ្ញាតឲ្យអ្នកប្រើដាក់កម្រិតគណនីជាក់លាក់ មិនឲ្យទំនាក់ទំនងជាមួយពួកគេ មើលការបង្ហោះរបស់ពួកគេ ឬតាមដានពួកគេ។
លោក Musk បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើវេទិកាសំដៅទៅលើសារដោយផ្ទាល់ថា៖ «មុខងារបិទ នឹងត្រូវបានលុបជាលក្ខណៈពិសេស លើកលែងតែតែការផ្ញើសារដោយផ្ទាល់ (DMs)»។
លោកបានប្រាប់ថា បណ្ដាញទំនាក់ទំនងសង្គម X នឹងរក្សាមុខងារបិទសំឡេង ដែលការពារអ្នកប្រើប្រាស់ពីការមើលឃើញគណនី ដែលបានបញ្ជាក់ ប៉ុន្តែមិនដូចការបិទនោះទេ វាមិនជូនដំណឹងដល់គណនីផ្សេងទៀត ចំពោះសកម្មភាពនោះ។
តែយ៉ាងណាក្ដី ការដក ឬកំណត់មុខងារបិទនេះ អាចនាំឲ្យបណ្ដាញសង្គមឲ X មានបញ្ហាជាមួយនឹងគោលការណ៍ដែលត្រូវបានរួមបញ្ចូលដោយកម្មវិធី App Store របស់ក្រុមហ៊ុន Apple និង Google Play របស់ក្រុមហ៊ុន Alphabet៕
ពាក់ព័ន្ធនឹងការលើកឡើងរបស់លោក Musk នេះ ក្រុមហ៊ុន X, Google និង Apple មិនទាន់បានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើសុំការអត្ថាធិប្បាយ៕