Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រុមហ៊ុន EVIAN ទុកពេល ១៥ថ្ងៃ ដល់អ្នកនាំចូល ចែកចាយខុសច្បាប់ បញ្ឈប់សកម្មភាពរបស់ខ្លួន

Admin Alynana | Aug 17, 2022
ក្រុមហ៊ុន EVIAN ទុកពេល ១៥ថ្ងៃ ដល់អ្នកនាំចូល ចែកចាយខុសច្បាប់ បញ្ឈប់សកម្មភាពរបស់ខ្លួន
Clinic narith

(ភ្នំពេញ)៖ EVIAN គឺជាប្រភពទឹករ៉ែធម្មជាតិដ៏ល្បីល្បាញដែលផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់សុខភាពដើម្បីទ្រទ្រង់គុណភាពជីវិតប្រចាំថ្ងៃ។ ទឹករ៉ែធម្មជាតិ EVIAN មានសារធាតិចិញ្ចឹមច្រើនប្រភេទដែលដែលផ្តល់អារម្មណ៍ស្រស់ថ្លា ដល់អ្នកពិសារព្រោះប្រភពទឹកដែលត្រូវបានយកមកផលិតមានដើមកំណើតមកពីតំបន់អាល់ព៍ នៃប្រទេសបារាំង។

ក្រុមហ៊ុន អេច ជី ប៊ី ហ្វ៊ូដ អិនដាសស្ទ្រី ឯ.ក គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលទឹកពិសារម៉ាក EVIAN នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីក្រុមហ៊ុន SOCIETE ដែលជាម្ចាស់ម៉ាកផលិតផល និងមានទីស្នាក់ការនៅសាធារណរដ្ឋបារាំង។ បន្ថែមពីនេះ ក្រុមហ៊ុន អេច ជី ប៊ី ហ្វ៊ូដ អិនដាសស្ទ្រី ឯ.ក បានប្រតិបត្តការចុះកំណត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើផលិតផលទឹកពិសាម៉ាក EVIAN នៅក្រសួងពាណិជ្ជកម្មស្របតាម ច្បាប់នៃព្រះរាជាណាចក្រកម្ពុជារួចរាល់ តាមរយៈលិខិតលេខ២៧៦២ ព.ណ. កសប ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១។

កន្លងមក និងនាពេលបច្ចុប្បន្ន ក្រុមហ៊ុនបានរកឃើញថាមានហាងលក់ភេសជ្ជៈ ហាងលក់គ្រឿងទេស និង ហាង លក់សម្ភារៈកុមារនិងទារក ជាអាទិ៍ បាននិងកំពុងចរាចរយ៉ាងសកម្មភាពក្នុងនាំចូល ចែកចាយ និងដាក់តាំងលក់ផលិតផលទឹករ៉ែធម្មជាតិម៉ាក EVIAN ក្នុងទីតាំងរបស់ខ្លួន ដោយមិនបានទិញ ឬស្នើសុំមកក្រុមហ៊ុន សម្រាប់ចែកចាយបន្តឡើយ ដែលសកម្មភាពទាំងអស់បានរំលោភបំពានលើសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន និងបំពានលើសេចក្តីសម្រេចរបស់ក្រសួងផងដែរ។

ហេតុនេះ ក្រុមហ៊ុន សូមជូនដំណឹងដល់ លោក លោកស្រីជាម្ចាស់អាជីវកម្មទាំងអស់ ក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីកាលបរិច្ឆេទនៃការជូនដំណឹងនេះតទៅ សូមបញ្ឈប់សកម្មភាពនាំចូល ចែកចាយ និងដាក់តាំងលក់ផលិតផលទឹកម៉ាក EVIAN ដោយគ្មានការអនុញ្ញាត ពីគ្រប់សាខាហាងលក់ទាំងអស់របស់លោក លោកស្រី ជាកំហិត។ បន្ទាប់ពីផុតរយៈពេលកំណត់ខាងលើ ក្នុងករណីដែលក្រុមហ៊ុននៅតែបន្តឃើញការចរាចរលក់ផលិតផលទឹករ៉ែធម្មជាតិ ម៉ាក EVIAN ដោយគ្មានការអនុញ្ញាតិ ឬមិនបានស្នើសុំចែកចាយពីក្រុមហ៊ុនទៀតនោះ ក្រុមហ៊ុន អេច ជី ប៊ី ហ្វ៊ូដ អ៊ិនដាសស្ទ្រី ឯ.ក សូមរក្សាសិទ្ធិទាំងស្រុងជាម្ចាស់សិទ្ធិផ្តាច់មុខក្នុងការចាត់វិធានការទៅតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ដោយគ្មានការលើកលែងឡើយ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងផលិតផលទឹករ៉ែធម្មជាតិម៉ាក EVIAN ដែលនាំចូលផ្តាច់មុខដោយក្រុមហ៊ុន ឬទទួលបានសិទ្ធិចាយចែកបន្ត ពីក្រុមហ៊ុន សូមធ្វើការទាក់ទងទៅក្រុមហ៊ុន អេច ជី ប៊ី ហ្វ៊ូដ អិនដាសស្ទ្រី តាមរយៈលេខទូរស័ព្ទ ០៩៥ ៩៩៩ ៨១៥ រៀងរាល់ម៉ោងធ្វើការ៕