Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Fidel Castro បិតាបដិវត្តគុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ

Media LNN | Jun 13, 2023
Fidel Castro បិតាបដិវត្តគុយបា ត្រូវបានចារកម្មអាមេរិកប៉ុនប៉ងធ្វើឃាតរហូតដល់៦៣៨ដង ក្នុងពេលកាន់អំណាច៤៩ឆ្នាំ
Clinic narith

 

លោក ហ៊ីវឌែល កាស្ត្រូ (Fidel Castro) គឺជាបិតាបដិវត្តគុយបា ដែលបានដឹកនាំប្រទេសនេះអស់រយៈពេល៤៩ឆ្នាំ គិតចាប់ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០០៨ ក្រោយកម្ចាត់លោក ហ្វុលហ្សង់ស្យូ បាធីស្តា (Fulgenio Batista) ដែលជាប្រធានាធិបតីផ្តាច់ការ។ ក្រោមមនោគមន៍វិជ្ជាម៉ាក្សលេនីន និងជាអ្នកជាតិនិយមគុយបាមួយរូប កាស្ត្រូ ក៏បានក្លាយជាអគ្គលេខាធិការទី១ (ធំបំផុត) របស់គណបក្សកុម្មុយនីស្តគុយបា ដែលជាគណបក្សកាន់អំណាចក្នុងប្រទេសនេះផងដែរ។11-IMG_6459-28

កាស្ត្រូ គឺជាវីរបុរសម្នាក់ដែលបានផ្តល់ក្តីសង្ឈឹមជាថ្មីដល់ប្រជាពលរដ្ឋគុយបា ដោយបានកម្ចាត់ប្រធានាធិបតីផ្តាច់ការ បាធីស្តា នៅឆ្នាំ១៩៥៩។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំប្រទេស កាស្ត្រូ ថែមទាំងបានជួយអភិវឌ្ឍន៍ប្រទេសបានល្អជាងលោក បាធីស្តា ដោយធ្វើនយោបាយអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ មានផែនការដឹកនាំប្រទេសត្រឹមត្រូវ តាមរយៈការធ្វើបដិវត្តន៍ ទាំងនយោបាយ សេដ្ឋកិច្ច និងសង្គមទៀតផង។