Alynana Media Cambodia
Icon Collap
clinic narit

គម្រោង Financial transparency corridor ត្រូវបានបង្កើតឡើងដោយកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម

Media LNN | Jul 12, 2023
គម្រោង Financial transparency corridor ត្រូវបានបង្កើតឡើងដោយកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម
Clinic narith

កាលពីថ្ងៃអង្គារ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាដើម្បីសហការលើគំនិតផ្តួចផ្តើមស្តីពីការអភិវឌ្ឍគម្រោងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor -FTC) ។

អាជ្ញាធររូបិយវត្ថុសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គំនិតផ្តួចផ្តើមនេះមានគោលបំណងបង្កើតការគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីជួយសម្រួលដល់ពាណិជ្ជកម្ម និងសេវាកម្មហិរញ្ញវត្ថុ ឆ្លងព្រំដែនរវាងសហគ្រាសធុនតូច និងមធ្យម ក្នុងប្រទេសសិង្ហបុរី និងកម្ពុជា។លោក Sopnendu Mohanty អគ្គនាយកប្រតិបត្តិបច្ចេកវិទ្យាហិរញ្ញវត្ថុននៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី បាននិយាយថា គម្រោងFTC នឹងគាំទ្រដល់លំហូរពាណិជ្ជកម្មបើកចំហសម្រាប់អាជីវកម្ម ជាពិសេសសហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងគុណភាពទិន្នន័យ ទំនុកចិត្តហិរញ្ញវត្ថុនិងការផ្តល់សេវាហិរញ្ញវត្ថុរវាងសិង្ហបុរី និងកម្ពុជា។

លោកស្រី សេរី ជា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាបាននិយាយថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងសិង្ហបុរី ហើយលទ្ធភាពក្នុងការទទួលបានហិរញ្ញប្បទានឆ្លងព្រំដែនរបស់សហគ្រាសនឹងជួយប្រតិបត្តិការអាជីវកម្មរបស់ពួកគេអោយកាន់តែរីកចម្រើន និងរួមចំណែកកាន់តែប្រសើរឡើងដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ក្រោមការអភិវឌ្ឍគម្រោង FTC គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅសិង្ហបុរីអាចធ្វើការវាយតម្លៃហិរញ្ញប្បទានលើអាជីវកម្មឆ្លងដែនរបស់សហគ្រាសធុនតូច និងមធ្យមនៃប្រទេសសិង្ហបុរី ជាមួយសហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹស្ថានហិរញ្ញវត្ថុនៅកម្ពុជាតាមរយៈគម្រោងFTC។ ទន្ទឹមនឹងនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលផ្តល់សេវាដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក៏អាចធ្វើការវាយតម្លៃហិរញ្ញប្បទានដោយប្រើប្រាស់ព័ត៌មានទទួលបានពីគ្រឹះស្ថានធនាគារនិងហិរុញ្ញវត្ថុនៅសិង្ហបុរីតាមរយៈគម្រោងFTC ផងដែរ។

លំហូរព័ត៌បែបនេះអាចជួយដល់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសសិង្ហបុរី និងកម្ពុជាពង្រីក បណ្តាញពាណិជ្ជកម្មឌីជីថលកាន់តែទូលំទូលាយ និងផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមនូវការតភ្ជាប់ពាណិជ្ជកម្មកាន់តែធំនៅក្នុងអាស៊ាន និងតំបន់ផ្សេងទៀត។

គម្រោងនេះក៏គាំទ្រការវាយតម្លៃឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់ការផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្ម និងការអនុលោមតាមបទបញ្ញស្តីពីការប្រឆាំងការលាងលុយកខ្វក់ ដើម្បីកាត់បន្ថយហានិភ័យ និងវិវាទពាណិជ្ជកម្មដែលអាចកើតមាន៕