Alynana Media Cambodia
Icon Collap
clinic narit

ការលក់រថយន្ត Ford មានការកើនឡើង ខណៈអត្រាលក់រថយន្តអគ្គិសនី នៅតែជាប់គាំង

Media LNN | Aug 03, 2023
ការលក់រថយន្ត Ford មានការកើនឡើង ខណៈអត្រាលក់រថយន្តអគ្គិសនី នៅតែជាប់គាំង
Clinic narith

ក្នុងខែកក្កដានេះ ក្រុមហ៊ុន Ford Motor បាននិយាយថា ការលក់រថយន្តរបស់ខ្លួននៅទឹកដីសហរដ្ឋអាមេរិកមានការកើនឡើងប្រមាណ ៥,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះទទួលបានពីការចុះផ្សាយដោយសារព័ត៌មាន CNBC។ក្នុងនោះដែរ ការលក់រថយន្តភីកអាប់ F-Series គឺជាកត្តាដ៏សំខាន់ក្នុងការជំរុញប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ៨,២% ឬអាចលក់បានប្រមាណ ៦៨,៥៣៦គ្រឿងឯណោះ។

យ៉ាងណាមិញ ការលក់រថយន្តប្រភេទអគ្គិសនី F-150 Lightning បានធ្លាក់ចុះរហូតដល់ទៅជាង ២៨% ឬធ្លាក់ចុះមកនៅត្រឹម ១,៥៥២គ្រឿងឯណោះ។ យ៉ាងណាមិញ ការធ្លាក់ចុះនេះគឺដោយសារតែក្រុមហ៊ុនបានបិទរោងចក្រផលិតរថយន្តម៉ូឌែល The Lightning អស់រយៈពេលប្រាំមួយសប្តាហ៍ ដើម្បីផ្លាស់ប្តូរកំណែទម្រង់នៃផលិតកម្មមួយចំនួន។967aec83ef58ffa0e49454cf0734c788-136ទោះជាយ៉ាងណាក៏ដោយ រោងចក្រផលិតរថយន្តម៉ូឌែល The Lightning បានបើកដំណើរការផលិតកម្មឡើងវិញនៅដើមសប្តាហ៍នេះវិញហើយ ខណៈកាលពីថ្ងៃអង្គារកន្លងទៅ ក្រុមហ៊ុន Ford បាននិយាយថា ការបញ្ជាទិញរថយន្តអគ្គិសនី​ម៉ូឌែលមួយនេះ បានកើនឡើងរហូតដល់ទៅប្រាំមួយដង បន្ទាប់ពីមានការបញ្ចុះតំលៃ នាពាក់កណ្តាលខែកក្កដាកន្លងទៅ។

ជាមួយគ្នានោះ នៅអំឡុងក្នុងខែកក្កដា ការលក់រថយន្តអគ្គិសនីម៉ូឌែល Mustang Mach-E ក៏បានធ្លាក់ចុះប្រមាណជិត ២១%ផងដែរ បន្ទាប់ពីក្រុមហ៊ុនបិទរោងចក្រនេះមួយរយៈសិន។

យ៉ាងនេះក្តី ការលក់រថយន្តអគ្គិសនី ម៉ូឌែល E-Transit បានកើនឡើងរហូតដល់ទៅជាង ៥០% ឬប្រមាណ ៧៩១គ្រឿងកាលពីអំឡុងខែកក្កដាដូចគ្នា។

មិនត្រឹមតែប៉ុណ្ណោះ ការលក់រយន្តម៉ូឌែល Bronco SUV បានកើនឡើងការលក់ជាង ២០% ឬ ១២,៧៥៥គ្រឿង ចំណែឯការលក់រយន្តម៉ូឌែល Ranger បានកើនឡើងប្រមាណ ៨,៦% និងម៉ូឌែល Maverick បានកើនឡើង ១៣,៥%រៀងគ្នាបើធៀបនឹងឆ្នាំមុន។

គូសបញ្ជាក់ផងដែរថា ការលក់រថយន្ត Fordគ្រប់ម៉ូឌែលទាំងអស់នៅសហរដ្ឋអាមេរិក រួមបញ្ចូលទាំងរថយន្តអគ្គិសនី និងម៉ូឌែល ​Lincoln-brandផងដែរនោះ ក្រុ​មហ៊ុននេះអាចលក់រថយន្តរបស់ខ្លួនសរុបចំនួន ១,១៨១,២០៧គ្រឿងកើនឡើង ៩,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២២កន្លងទៅ៕