Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Foxconn ត្រៀមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋឥណ្ឌា តម្លៃជិត ២០០លានដុល្លារ

Media LNN | Jul 31, 2023
Foxconn ត្រៀមចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរដ្ឋឥណ្ឌា តម្លៃជិត ២០០លានដុល្លារ
Clinic narith

នាថ្ងៃច័ន្ទទី ៣១ ខែកក្កដានេះ ក្រុមហ៊ុន Foxconn បានត្រៀមចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុម​ហ៊ុនឥណ្ឌា Tamil Nadu ដើម្បីសាងសង់រោងចក្រផលិតឧបករណ៍​អេឡិចត្រូនិក​ និងអាចបង្កើត​ការងារបាន ៦ ០០០កន្លែង។11-4.2e16d0ba.fill-960x540-27យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុន​បុត្រសម្ព័ន្ធ Foxconn Industrial Internet ហៅកាត់ FII មានគម្រោងវិនិយោគទឹកប្រាក់ ១៦ពាន់លានរូពី ឬប្រមាណ ១៩៤,៥លានដុល្លារ សាងសង់​រោងចក្រមួយ នៅសង្កាត់ Kancheepuram។ប្រភពដដែលបន្ថែមថា រោងចក្រមួយនោះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤ ខណៈ​វានឹង​មិនពាក់ព័ន្ធជាមួយនឹងរោងចក្រ Foxconn ផ្សេងទៀត ដែលកំពុង​ផលិតទូរស័ព្ទ iPhone និងមាន​បុគ្គលិកប្រមាណ ៣៥ ០០០នាក់ នៅជិតទីក្រុង Chennai ដែលនៅក្បែរទីនោះឡើយ។620a68d2f1eea69a2fd80c0763787690-74

សូមជម្រាបដែរថា Foxconn មានបំណង​ចង់​បង្កើន​កម្លាំងពលកម្មរបស់ពួកគេ រហូតដល់ ៤ដង នៅរោងចក្រផលិត iPhone នៅតំបន់ Tamil Nadu ត្រឹមចុងឆ្នាំ ២០២៤ ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេសចិន៕