Alynana Media Cambodia
Icon Collap
clinic narit

Foxconn បង្ហាញប្រាក់ចំណេញត្រីមាសទី៣ ខ្ពស់ជាងការរំពឹងទុកបន្ទាប់ពីតម្រូវការគ្រឿងបន្លាស់​កំពុងមានតម្រូវការខ្លាំង

Admin Alynana | Nov 14, 2023
Foxconn បង្ហាញប្រាក់ចំណេញត្រីមាសទី៣ ខ្ពស់ជាងការរំពឹងទុកបន្ទាប់ពីតម្រូវការគ្រឿងបន្លាស់​កំពុងមានតម្រូវការខ្លាំង
Clinic narith

ក្រុមហ៊ុន Foxconn បានប្រកាសពីប្រាក់ចំណេញប្រចាំត្រីមាសទី៣ ដែលបានកើនឡើងរហូតដល់ ១១% ខ្ពស់ជាងការរំពឹងទុកពីស្ថាប័ន LSEG SmartEstimate បន្ទាប់ពីតម្រូវការគ្រឿងបន្លាស់​ឧបករណ៍ឆ្លាតវៃ កំពុងមានតម្រូវការខ្លាំង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ ទទួលបានប្រាក់ចំណេញសុទ្ធ ចន្លោះពីខែកក្កដា ដល់ខែកញ្ញា ប្រមាណ ៤៣,១ពាន់លានដុល្លារតៃវ៉ាន់ ឬប្រហែល ១,៣ពាន់លានដុល្លារអាមេរិក ច្រើនជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលទទួលបានត្រឹម ៣៨,៨ពាន់លានដុល្លារតៃវ៉ាន់។

ប៉ុន្តែ Foxconn ក៏បាននិយាយដែរថា ប្រាក់ចំណូលប្រចាំត្រីមាសចុងក្រោយនៃឆ្នាំនេះ អាចនឹងមានការធ្លាក់ចុះតិចតួច បើធៀបនឹងឆ្នាំមុនៗ តែមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យពួកគេសន្និដ្ឋានបែបនេះឡើយ៕