(ភ្នំពេញ)៖ ក្នុងនាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ គណៈប្រតិភូរដ្ឋសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20» (P20) ចាប់ពីថ្ងៃទី ៥-៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមប្រធានបទ «ការពង្រឹងតួនាទីសភាដើម្បីការងើបឡើងវិញនៃសេដ្ឋកិច្ចប្រកបដោយចីរភាព»។
ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំសភានៃបណ្ដាប្រទេស G20 (P20) ចាប់ពីថ្ងៃទី៥-៧ ខែតុលា ឆ្នាំ២០២២ ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី៖