Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រទេសឥណ្ឌា កំពុងរៀបចំកិច្ចប្រជុំទេសចរណ៍ G20 ដ៏សំខាន់មួយនៅតំបន់កាស្មៀរ

Media LNN | May 22, 2023
ប្រទេសឥណ្ឌា កំពុងរៀបចំកិច្ចប្រជុំទេសចរណ៍ G20 ដ៏សំខាន់មួយនៅតំបន់កាស្មៀរ
Clinic narith

ប្រទេសឥណ្ឌា កំពុងរៀបចំកិច្ចប្រជុំទេសចរណ៍ G20 ដ៏សំខាន់មួយនៅតំបន់កាស្មៀរ ចំពេលមានការរឹតបន្តឹងសន្តិសុខ និងការជំទាស់ពីសំណាក់ប្រទេសចិន។

 

កិច្ច​ប្រជុំ​ក្រុម​ការងារនេះ ​កំពុង​ធ្វើ​ឡើង​នៅទី​ក្រុង Srinagar ចាប់​ពី​ថ្ងៃ​ចន្ទ​ទី២២ខែឧសភា ដល់​ថ្ងៃ​ពុធទី២៤ខែឧសភា។

 

នេះគឺជាព្រឹត្តិការណ៍អន្តរជាតិដ៏ធំបំផុត ដែលរៀបចំនៅក្នុងតំបន់កាស្មៀរ ចាប់តាំងពីប្រទេសឥណ្ឌា បានលុបចោលឋានៈពិសេសរបស់ខ្លួនក្នុងឆ្នាំ២០១៩។

 

គណៈប្រតិភូជាង៦០នាក់ មកពីប្រទេសសមាជិក G20 ត្រូវបានគេរំពឹងថានឹងចូលរួមព្រឹត្តិការណ៍នេះ។

 

ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសចិននិយាយថា ខ្លួននឹងមិនចូលរួមឡើយ ដោយលើកឡើងពីការប្រឆាំងយ៉ាងម៉ឺងម៉ាត់របស់ខ្លួន ចំពោះការរៀបចំកិច្ចប្រជុំ G20 ណាមួយនៅក្នុងទឹកដីដែលមានជម្លោះ។

 

ទាំង​ឥណ្ឌា និង​ប៉ាគីស្ថាន គឺសុទ្ធតែ​ទាមទារយក​តំបន់​កាស្មៀរ​ទាំងស្រុង ប៉ុន្តែ​ប្រទេសទាំងពីរ គ្រប់គ្រង​តែ​ផ្នែក​ខ្លះ​ប៉ុណ្ណោះ ខណៈប្រទេសជិតខាងដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំង២ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមចំនួនពីរលើករួចមកហើយ។

 

កាលពីខែមេសា ប៉ាគីស្ថានដែលមិនមែនជាសមាជិក G20 បានរិះគន់សេចក្តីសម្រេចរបស់ឥណ្ឌា ក្នុងការរៀបចំកិច្ចប្រជុំនៅតំបន់កាស្មៀរ ដោយហៅថាជាទង្វើមិនទទួលខុសត្រូវ។

 

យ៉ាងណាក្តី ឥណ្ឌានិយាយថា វាគឺជាធម្មជាតិ ក្នុងការរៀបចំព្រឹត្តិការណ៍ និងកិច្ចប្រជុំ G20 នៅ កាស្មៀរ និង Ladakh ដែលជាផ្នែកមួយដ៏សំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ប្រទេស៕