Alynana Media Cambodia
Icon Collap
clinic narit

បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​

Admin Alynana | May 09, 2022
បណ្ដា​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G7 ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​វាយ​លុក​ទៅលើ​ប្រទេស​អ៊ុយ​ក្រែ​ន​
Clinic narith

អ៊ុយក្រែន៖ ក្រុម​មេដឹកនាំ​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​៧ ឬ G7 បាន​ងាក​ចេញពី​ការ​ពឹង​ផ្អែកលើ​ថាមពល​រុស្ស៊ី ខណៈ​បណ្ដា​មេដឹកនាំ​ទាំងនេះ​បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ថ្មី​ ជា​ផ្នែក​មួយ​នៃ​កញ្ចប់​ទណ្ឌកម្ម​ក្រោម​ការ​សម្របសម្រួល​មិន​ធ្លាប់​មាន ​ដើម្បី​បង្កើន​សម្ពាធ​កាន់​តែ​ខ្លាំង​ថែមទៀត​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី ដោយសារតែ​ការ​វាយ​លុក​របស់​ទីក្រុង Moscow ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​។ 
a997441fce3b9be1f57852b730a50f5d

ប្រទេស​សមាជិក G7 ដែល​បាន​បង្រួបបង្រួម​ប្រទេស​មានទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ​បំផុត​ទាំង​៧ នៅ​លើ​ពិភព​លោក​រួមមាន​កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិកបាន​បង្កើន​យុទ្ធនាការ​មួយ​នេះ​ប្រឆាំង​នឹង​ឥស្សរជន​របស់​ប្រទេស​រុស្ស៊ី ដែល​បាន​ជួយ​គាំទ្រ​លោក​ប្រធានាធិបតី Vladimir Putin ដែល​ក្រុម​នេះ​បាន​ចោទ​ប្រកាន់​ថា ​នាំមក​នូវ​ភាព​អាម៉ាស់​ដល់​ការ​លះ​បង់​ជា​ប្រវត្តិសាស្ត្រ​របស់​រុស្ស៊ី​ ប្រឆាំង​នឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ក្នុង​សង្គ្រាម​លោក​លើក​ទីពីរ​។​ ក្នុង​សេចក្ដីថ្លែងការណ៍​រួម​របស់​ក្រុម​ប្រទេស G7 បាន​និយាយ​ថា យើង​នឹង​ធានា​ថា យើង​នឹង​ធ្វើ​ទាន់​ពេល​វេលា​ និង​តាម​ដំណាក់កាល ហើយ​តាម​មធ្យោបាយ​នានា​ដែល​ផ្ដល់​ពេលវេលាសម្រាប់​ពិភព​លោក ​ដើម្បី​ប្រាកដ​ថា​ទទួល​បាន​ជម្រើស​សម្រាប់​ការ​ផ្គត់ផ្គង់​ថាមពល​ពី​ប្រទេស​ផ្សេងទៀត​។​

​សេចក្ដីថ្លែងការណ៍​រួម​ដដែល​និយាយ​ថា ​យើង​នឹង​បន្ត​ពង្រឹង​យុទ្ធនាការ​របស់​យើង​ប្រឆាំង​ក្រុមឥស្សរជន​ហិរញ្ញវត្ថុ និង​សមាជិក​គ្រួសារ​ដែល​បាន​គាំទ្រ​លោក Putin ក្នុង​សង្គ្រាម​នេះ និង​បំផ្លាញ​ប្រភព​ប្រាក់ចំណូល​នានា​របស់​ជនជាតិ​រុស្ស៊ី​ទាំងនោះ។ ​សេត​វិមាន​និយាយ​ថា ទណ្ឌកម្ម​ថ្មី​នេះ​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​លោក Putin និង​កាត់ផ្ដាច់​ប្រាក់ចំណូល​ដែល​លោក​ត្រូវការ​ចាំបាច់​ សម្រាប់​ការបម្រើ​ឲ្យ​សកម្មភាព​សង្គ្រាម​របស់​លោក​៕