Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួង ទើបពីរកឃើញផលិតផលបំប៉នសុខភាពម៉ាកGNCច្រើនមុខ គ្មានលេខបញ្ជិកា អាចប៉ះពាល់ដល់ជីវិត

Admin Alynana | Dec 02, 2022
ក្រសួង ទើបពីរកឃើញផលិតផលបំប៉នសុខភាពម៉ាកGNCច្រើនមុខ គ្មានលេខបញ្ជិកា អាចប៉ះពាល់ដល់ជីវិត
Clinic narith

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនព័ត៌មាន ស្ដីពី ការស្រាវជ្រាវរកឃើញផលិតផលបំប៉នសុខភាពម៉ាក GNC គ្មានលេខបញ្ជីកា ដោយក្រសួងសុខាភិបាលពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលបំប៉នសុខភាព ម៉ាក GNC ជាច្រើនមុខគ្មានលេខបញ្ញិកាពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងសុខាភិបាល បានឱ្យដឹងថា អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងឱសថ និងច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្ដីពី ការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្របញ្ជិកាដែលមានបិទលើសម្បកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១. ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២. ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់ ជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផល បំប៉នសុខភាពម៉ាក GNC នេះឡើយ ព្រោះផលិតផលនេះអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ឬឈាន ដល់ការបាត់បង់អាយុជីវិតទៀតផង។ បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយនៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលខាងលើនេះជាបន្តទៀត នឹង ត្រូវទទួលទោសបញ្ញត្តិតាមច្បាប់ជាធរមាន។

 

ក្នុងករណីប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងនាំចូល ចែកចាយ ឬលក់ផលិតផល បំប៉នសុខភាពម៉ាក GNC ខាងលើនេះ សូមប្រញាប់ផ្តល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋាន ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០៕3-122-12