Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅខេត្ត Hebei ប្រទេសចិន កើនដល់ ២៩នាក់​

Media LNN | Aug 11, 2023
អ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ នៅខេត្ត Hebei ប្រទេសចិន កើនដល់ ២៩នាក់​
Clinic narith

(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃសុក្រ ទី១១ ខែសីហានេះបានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅខេត្តហឺប៉ី (Hebei) នៃភាគខាងជើង ប្រទេសចិនបានកើនដល់ ២៩នាក់ បន្ទាប់ពីទទួលរងភ្លៀងធ្លាក់ខ្លាំងបំបែកកំណត់ត្រានារយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។
China: 29 killed and 16 missing after severe floods in Hebei -...

ផ្អែកលើទិន្នន័យបានពីអាជ្ញាធរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹមថ្ងៃទី១០ ខែសីហា មានមនុស្ស ២៩នាក់បានស្លាប់ដោយសារ គ្រោះមហន្តរាយនៅក្នុងខេត្តហឺប៉ី ដោយក្នុងចំណោមជនរងគ្រោះទាំងនេះមាន ៦នាក់ជាអ្នកដែលត្រូវបានរាយការណ៍ថាបានបាត់ខ្លួន»។
China's Summer of Floods is a Preview of Climate Disasters to Come - Inside Climate News

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅនេះ ក្រុមមន្ត្រីចិន ក៏បានអះអាងដែរថាមនុស្សយ៉ាងហោច ៣៣នាក់បានស្លាប់នៅក្នុងទីក្រុងប៉េកាំង ដែលរងគ្រោះដោយសារតែ ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានកាលពីចុងខែកក្កដាកន្លងទៅនេះ។ ចំណែក នៅខេត្តជីលីន (Jilin) ក៏មានសេចក្ដីរាយការណ៍ពីមនុស្សជាច្រើននាក់ បានស្លាប់ដោយសារគ្រោះទឹកជំនន់បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងកាលពីសប្ដាហ៍មុនផងដែរ៕