Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនរថយន្តជប៉ុន Honda Motor និង ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC យល់ព្រមលើកិច្ចសហការជាយុទ្ធសាស្ត្រ

Media LNN | Apr 26, 2023
ក្រុមហ៊ុនរថយន្តជប៉ុន Honda Motor និង ក្រុមហ៊ុនបន្ទះឈីបតៃវ៉ាន់ TSMC យល់ព្រមលើកិច្ចសហការជាយុទ្ធសាស្ត្រ
Clinic narith

 

ក្រុមហ៊ុនរថយន្តជប៉ុន Honda Motor នៅថ្ងៃពុធទី ២៦ ខែមេសា ឆ្នាំ២០២៣នេះ បានបង្ហាញឱ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Taiwan Semiconductor Manufacturing Co (TSMC) ដែលជាផ្នែកមួយនៃជំហានទទួលបានបន្ទះឈីបដោយស្ថិរភាព។47FBF59E-6B47-45DD-A197-A6CD011CCE3F

លោក Toshihiro Mibe ជានាយកប្រតិបត្តិបាននិយាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ។ លោកបានដាក់ចេញនូវយុទ្ធសាស្ត្រអាជីវកម្មរបស់ក្រុមហ៊ុនផលិតរថយន្ត Honda ថា ក្រុមហ៊ុននឹងបង្កើតទំនាក់ទំនងផ្ទាល់ជាមួយអ្នកផលិតបន្ទះឈីបសម្រាប់ការផ្គត់ផ្គង់បន្ទះឈីប ដែលមានស្ថេរភាពរយៈពេលវែង។លោក Mibe បាននិយាយថា ក្រុមហ៊ុន Honda នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាជាមួយអ្នកផ្គត់ផ្គង់លំដាប់ទី  និងអ្នកផលិតបន្ទះឈីប ឬហៅថា semiconductor ហើយឆ្ពោះទៅមុខជាមួយនឹងជំហានយ៉ាងខ្លាំង ដោយបន្ថែមថាវាបានឈានដល់កិច្ចព្រមព្រៀងជាមូលដ្ឋានស្តីពីកិច្ចសហការជាយុទ្ធសាស្រ្តហើយ។

នាយកប្រតិបត្តិ Shinji Aoyama បាននិយាយថា ក្រុមហ៊ុនរំពឹងថានឹងចាប់ផ្តើមទទួលផលផ្លែផ្កា ពីការចងសម្ព័ន្ធភាពជាមួយ TSMC ចាប់ពីឆ្នាំហិរញ្ញវត្ថុឆ្នាំ ២០២៥ខាងមុខ  ក្រុមហ៊ុន Honda ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​គ្រោង​នឹង​បង្ហាញ​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន ៤ ម៉ូដែល (EV) នៅ​ប្រទេស​ជប៉ុន​នៅ​ឆ្នាំ ២០២៦ផងដែរ