Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ ​នៅដើម​ឆ្នាំ​២​០​២​៤​

Media LNN | Jul 25, 2023
កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​នៃ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ ​នៅដើម​ឆ្នាំ​២​០​២​៤​
Clinic narith

ក្រសួង​ពាណិជ្ជកម្ម​ ​និង​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​នឹង​ត្រៀម​រៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ឆ្នាំ​២​០​២​៤​ ​រយៈពេល​បី​ថ្ងៃ​នៅ​លើ​ទឹក​ដី​អង្គរ​ខេត្ត​សៀមរាប​ ​នៅ​ដើម​ឆ្នាំ​២​០​២​៤​ ​ដើម្បី​បង្កើត​ជំនួប​អ្នក​ធ្វើការ​ ​និង​រក​ស៊ី​ពាក់ព័ន្ធ​នឹង​វិ​ស័យ​ស្វាយចន្ទី​ទាំង​ជាតិ​ ​និង​អន្តរជាតិ​ ​បាន​ស្វែងយល់​ពី​សក្តានុពល​វិ​ស័​យ​ស្វាយចន្ទី​ ​និង​ការ​ដាំដំណាំ​នេះ​នៅ​កម្ពុជា​ ​ព្រមទាំង​ជំរុញ​និង​ទាក់ទាញ​វិនិ​យោគិន​ ​ដែល​មាន​បំណង​វិនិយោគ​ ​លើ​ការ​កែច្នៃ​ស្វាយចន្ទី​។​

​យោង​តាម​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​​ ​សន្និសីទ​នេះ​ ​នឹង​មាន​អ្នកចូលរួម​ប្រមាណ​ជាង​ ​៥​០​០​នាក់​មកពី​៤​០​ប្រទេស​ ​នៅ​លើ​ពិភពលោក​ ​ដែល​សុទ្ធ​សឹង​ជា​អ្នកធ្វើការ​ ​និង​រក​ស៊ីក្នុង​
វិ​ស័​យ​ស្វាយចន្ទី​ ​ដូចជា​អ្នក​កែច្នៃ​ ​អ្នក​ដាំ​ដុះ​ ​អ្នកនាំ​ចេញ​ ​និង​អ្នក​លក់​ឧបករណ៍​កែច្នៃ​ ​និង​វេច​ខ្ចប់​ស្វាយចន្ទី​ជាដើម​។​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​ ​រួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ ​នឹង​សហការ​ជាមួយ​ប្រតិភូ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ ​ដើម្បី​រៀបចំ​សន្និសីទ​នេះ​ ឱ្យ​កាន់តែ​កាន់តែ​រលូន​។​

តាមរយៈ​ការរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​ ​ជាលើកដំបូង​នៅ​កម្ពុជា​ ​សហ​ព័ន្ធ​ស្វាយចន្ទី​កម្ពុជា​រំពឹង​ថា​ ​កម្ពុជា​នឹង​ទទួល​បាន​អ្នក​ទទួល​ទិញ​ផលិតផល​ស្វាយចន្ទី​សម្រេច​បន្ថែម​ទៀត​ ​មកពី​ប្រទេស​ធំ​ទាំងនោះ​។​

​កាល​ពី​ខែ​មិថុនា​ ​«​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ ​២០២២​-​២​០​២​៧​ ​»​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ដើម្បី​បង្កើន​ផលិតភាព​ ​និង​ការប្រកួតប្រជែង​នៃ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​ ​ដែល​ជា​ដំណាំ​ក​សិ​ឧស្សាហកម្ម​អាទិភាព​មួយ​របស់​ប្រទេស​។​ពិធី​នេះ​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​នៅ​ទីស្តីការ​ក្រសួង​។​

លោក​ ​ប៉ាន​ ​សូរ​ស័ក្តិ ​ក៏មាន​សុទិដ្ឋិនិយម​ផង​ដែរ​ថា​ “​គោល​នយោបាយ​ជាតិ​ស្តីពី​ស្វាយចន្ទី​ឆ្នាំ​ ​២​០​២​២​-​២​០​២​៧​” ​នឹង​ក្លាយ​ជា​ផែនទី​បង្ហាញ​ផ្លូវ​ ​និង​ជា​កម្លាំង​ច​លក​រ​ដ៏​មាន​ប្រសិទ្ធ​ភាព​សម្រាប់​ការ​លើក​ ​ក​ម្ពស់​ផលិតភាព​គ្រាប់ស្វាយ​ចន្ទី​ ​និង​ការប្រកួត​ប្រជែង​លើ​គុណភាព​និង​បរិមាណ​ ​ការ​ធ្វើ​ពិពិធ​កម្ម​ ​ការ​កែច្នៃ​ ​ការ​នាំ​ចេញ​ ​និង​តម្លៃ​បន្ថែម​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ ​ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​កាន់តែ​ច្រើន​ ​ដោយ​រក្សា​ទី​ផ្សារ​ចាស់​ ​និង​ស្វែងរក​ទី​ផ្សារ​ថ្មី​ប្រកប​ដោយ​និរន្តរភាព​ដែល​នឹង​បង្កើត​ឱកាស​ការងារ​ ​និង​តម្លៃ​បន្ថែម​ក្នុង​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។​

យោង​តាម​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ក្នុង​ឆ្នាំ​​២០២២​ ​ដំណាំ​ស្វាយចន្ទី​គ្របដណ្តប់​លើ​ផ្ទៃដី​ដាំ​ដុះ​ចំនួន​ ​៤៣៥.៧៣៣​ ​ហិកតា​ ​ក្នុង​នោះ​ ​ប្រមូល​ផល​បាន​ ​៣​៣​០​.​៨​៦​១​ ​ហិកតា​ ​ផ្តល់​ទិន្នផល​ ​៥​០​៨​.​២​៨​៣​ ​តោន​។​ ​គ្រាប់​ស្វាយ​ចន្ទី​ស្រស់​ចំនួន​ ​៤​៧​១​.​៥​២​០​ ​តោន​ ​និង​គ្រាប់​ស្វាយ​ចន្ទី​កែច្នៃ​ចំនួន​ ​១​.​៥​៥​៧​ ​តោន​ ​ត្រូវ​បាន​នាំ​ចេញ​កាល​ពីឆ្នាំ​មុន​៕​