Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អាមេរិក និងសម្ព័ន្ធមិត្តអាស៊ីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ក្រោយការសាកល្បងមីស៊ីល ICBM

Admin Alynana | Dec 02, 2022
អាមេរិក និងសម្ព័ន្ធមិត្តអាស៊ីដាក់ទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ក្រោយការសាកល្បងមីស៊ីល ICBM
Clinic narith

(​អាមេរិក)៖ សហរដ្ឋអាមេរិក ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន បានដាក់ទណ្ឌកម្មលើមន្ត្រីជាច្រើនរូបរបស់ប្រទេសកូរ៉េខាងជើង ដែលមានការជាប់ពាក់ព័ន្ធនឹងកម្មវិធី អាវុធរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។

 ការប្រកាសដាក់ទណ្ឌកម្ម បានធ្វើឡើងក្រោយការតេស្តមីស៊ីលបលីស្ទីកអន្តរជាតិធំបំផុតនិងថ្មីចុងក្រោយបំផុតរបស់កូរ៉េខាងជើងកាលពីខែមុន។
202211181120-main.cropped_1668745223
ក្រសួងរតនាគារអាមេរិកនៅថ្ងៃព្រហស្បតិ៍(១ធ្នូ) បានដាក់ឈ្មោះបុគ្គលជាច្រើនរូបក្នុងបញ្ជីទណ្ឌកម្មមានដូចជាលោក Jon Il Ho លោក Yu Jin និងលោកKim Su Gil។ ក្រសួងការបរទេសកូរ៉េខាងត្បូង បានប្រកាសទណ្ឌកម្មលើបុគ្គល៧នាក់ផ្សេងទៀតរួមមានទាំងជនជាតិសឹង្ហបុរីម្នាក់និងតែវ៉ាន់ម្នាក់ ហើយនិងស្ថាប័នចំនួន៨ផ្សេង ទៀត។ ប្រទេសជប៉ុន បានដាក់ទណ្ឌកម្មលើស្ថាប័នចំនួន៣ និងបុគ្គលម្នាក់។ យោងក្រសួងការបរទេសជជប៉ុនរួមមានក្រុមហ៊ុនLazarus Group ដែលសង្ស័យពាក់ព័ន្ធនឹង ករណីវាយប្រហារអ៊ីនធើណែត។ ប្រទេសចិន និងរុស្ស៊ី បានបិទខ្ទប់ការដាក់ទណ្ឌកម្មបន្ថែមទៀតពីស្ថាប័នអង្គការសហប្រជាជាតិ ដោយនិយាយថា គួរងាកទៅរកកិច្ចចរចារ និងបញ្ជៀសបញ្ហាគ្រោះ ថ្នាក់មនុស្សធម៌  ដែលនេះហើយ ធ្វើឱ្យរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនផ្តោតទៅលើកិច្ចខិតខំប្រឹងប្រែងត្រីភាគីវិញជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុន រួមនិងដៃគូ សហភាពអ៊ឺរ៉ុប។ ទណ្ឌកម្មថ្មីចុងក្រោយនេះ ធ្វើឡើងក្រោយកូរ៉េខាងជើងតេស្តមីស៊ីល ICBMនៅថ្ងៃ១៨វិច្ឆិកា ដែលនាំឱ្យមានកង្វល់ថា ប្រទេសកូរ៉េខាងជើង ប្រហែលចាប់ផ្តើម តេស្តអាវុធនុយក្លេអ៊ែរឡើងវិញ៕
b6c189a329634e5ca2017506b6bac0f8rodong-oct10-military-parade-new-11-axle-tel-icbm