អ្នកនាំពាក្យប្រធានាធិបតីអាហ្សង់ទីន លោកស្រី Gabriela Cerruti ប្រកាសថា ប្រទេសអាហ្សង់ទីននឹងបង់ប្រាក់ចំនួន ២.៧ ពាន់លានដុល្លារ ដល់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នាថ្ងៃទី៣០ ខែមិថុនានេះ។
លោកស្រី Gabriela បានមានប្រសាសន៍ថា «ថ្ងៃដែលការទូទាត់ ចំនួន ២៧០០ លានដុល្លារ នឹងធ្វើឡើង ទៅកាន់ IMF»។ ទុនបម្រុងអន្តរជាតិ SDR ពីរតនាគារ និងប្រាក់ «យន់» នឹងត្រូវប្រើប្រាស់ ដោយជៀសវាងការប្រើប្រាស់ប្រាក់ដុល្លារពីទុនបម្រុងរបស់ធនាគារកណ្តាល។
កម្មវិធីឥណទានរបស់ប្រទេស អាហ្សង់ទីន ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) មានចំនួន ៤៤០០០ លានដុល្លារ។
សេដ្ឋកិច្ចអាហ្សង់ទីនស្ថិតក្នុងកម្រិតអតិផរណាអន្តរកាល ធំជាង ១១០% និងភាពក្រីក្រ ៤០% យោងតាមវិទ្យាស្ថានស្ថិតិផ្លូវការ Indec ទោះបីជាសកម្មភាពសេដ្ឋកិច្ចស្ថិតនៅក្នុងឆ្នាំទី៣ នៃកំណើនរបស់ខ្លួន ជាមួយនឹងការកើនឡើង ១.៣% ក្នុងឆ្នាំដំបូង ក៏ដោយ។ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត