ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនផលិតទូរស័ព្ទ iPhones ធំបំផុតលើពិភពលោកកំពុងស្ថិតក្រោយការស៊ើបអង្កេតដោយអាជ្ញាធរចិនដោយសង្ស័យថាបានបំពានច្បាប់ និងបទប្បញ្ញត្តិ។
សារព័ត៌មាន Global Times របស់ចិនបានរាយការណ៍ថា អាជ្ញាធរចិនកំពុងត្រួតពិនិត្យទីតាំងរបស់ Foxconn នៅភាគខាងត្បូងខេត្ត Guangdong និង Jiangsu នៅភាគខាងកើត ក៏ដូចជាការស៊ើបអង្កេតនៅកន្លែងប្រើប្រាស់ដីរបស់ក្រុមហ៊ុននៅកណ្តាលខេត្ត Hunan និង Hubei ផងដែរ ។
កាសែតនេះមិនបានបញ្ជាក់អំពីអ្វីដែលអាជ្ញាធរកំពុងពិនិត្យ ឬបទល្មើសណាមួយដែល Foxconn អាចនឹងប្រព្រឹត្តនោះទេ ។ Foxconn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា “ការអនុលោមតាមច្បាប់គឺជាគោលការណ៍ជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរបស់យើងនៅទូទាំងពិភពលោក” ។ ក្រុមហ៊ុនបានបន្ថែមថា “យើងនឹងសហការយ៉ាងសកម្មជាមួយអាជ្ញាធរពាក់ព័ន្ធដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ។