មហាសេដ្ឋីមាឌល្អិតចិត្តធំ Jack Ma ជួបគ្រោះធំជ្រុះទ្រព្យជិតពាក់កណ្តាល ឯក្រុមហ៊ុន Alibaba និង Ant Group បានខាតបង់តម្លៃរហូតដល់៨៥០ពាន់លានដុល្លារ ព្រោះតែពាក្យរិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Business Insider នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។Alibaba ដែលជាក្រុមហ៊ុនកូនច្បងរបស់លោក Jack Ma បានធ្លាក់ចុះតម្លៃទីផ្សារ ៤៥% ឬស្មើនឹង ៦២០ពាន់លានដុល្លារ ចាប់តាំងពីភាគហ៊ុនឡើងដល់កំពូលនៅឆ្នាំ២០២០ តាមការគណនារបស់ Bloomberg កាលពីថ្ងៃទីអាទិត្យនេះ។
គួរជម្រាបផងដែរថា កាលពីខែតុលា ឆ្នាំ២០២០ លោក Jack Ma បានបង្ហាញការខឹងសម្បារចំពោះអាជ្ញាធរចិន និងបានថ្លែងសុន្ទរកថារិះគន់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុរបស់ប្រទេសចិន រួមទាំងអះអាងថា ធនាគារចិនកំពុងដំណើរការជាមួយនឹងគំនិត "ហាងបញ្ចាំ"។ ពាក្យរបស់គាត់ បានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើបទប្បញ្ញត្តិនៃអាជីវកម្មរបស់គាត់ Alibaba និង Ant Group រួមទាំងត្រូវបង្ខំចិត្តបំបាត់ដំណឹងខ្លួនឯងរយៈពេលពីរឆ្នាំឯណោះ៕