Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោក Jeff Bezos បានវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក

Media LNN | Mar 06, 2024
លោក Jeff Bezos បានវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក
Clinic narith

 

(បរទេស)៖ ជាមួយនឹងទ្រព្យសម្បត្តិជាង ២០០ពាន់លានដុល្លារ ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានវ៉ាដាច់កំពូលមហាសេដ្ឋី Elon Musk ក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Business Insider នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។

យោងតាមសន្ទស្សន៍មហាសេដ្ឋី Bloomberg Billionaires Index បានបង្ហាញថា ទ្រព្យសម្បត្តិរបស់ Bezos គឺមានចំនួន ២០០.៣ ពាន់លានដុល្លារ ខណៈដែលទ្រព្យសម្បត្តិសុទ្ធរបស់ Musk មានត្រឹមតែ ១៩៧.៧ ពាន់លានដុល្លារប៉ុណ្ណោះ។ នេះគឺ ជាលើកដំបូងចាប់តាំងពីការបាត់បង់ដំណែងកាលពីឆ្នាំ២០២១កន្លងទៅ ដែលលោក Bezos ធ្លាប់តែជាអ្នកមានបំផុតរបស់ពិភពលោក។

ប្រភពដដែលបានឱ្យដឹងបន្ថែមទៀតថា ប្រហែល ៨៤ភាគរយនៃទ្រព្យសម្បត្តិរបស់លោក Bezos ដែលជាកម្មសិទ្ធិរបស់លោកនៅក្នុងក្រុមហ៊ុន Amazon មានតម្លៃប្រមាណ ១៦៧ពាន់លានដុល្លារគិតត្រឹមថ្ងៃចន្ទ រហូតមកដល់ពេលនេះបានកើនឡើងចំនួន ២៣ពាន់លានដុល្លារ ខណៈភាគហ៊ុនរបស់ Amazon បានបន្តកើនឡើងប្រហែល ១៥ភាគរយបន្ថែមទៀត។

យ៉ាងណាមិញបើងាកទៅទ្រព្យសម្បត្តិរបស់ Musk វិញបានរងការខាតបង់ប្រមាណ ៣១ពាន់លានដុល្លាររហូតមកដល់ពេលនេះ បានបន្តធ្លាក់ចុះមកនៅត្រឹម ១៩៨ពាន់លានដុល្លារគិតត្រឹមថ្ងៃចន្ទ។ ទ្រព្យសម្បត្តិរបស់ Musk បានធ្លាក់ចុះខ្ទង់ ១៧ពាន់លានដុល្លារកាលពីថ្ងៃចន្ទតែម្នាក់ឯង នៅពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះប្រហែល ៧ភាគរយបន្ថែមទៀត៕