Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

Joe Biden ប្រកាសវិនិយោគ ៦០០លានដុល្លារ សម្រាប់ភាពធន់នឹងអាកាសធាតុ

Media LNN | Jun 20, 2023
Joe Biden ប្រកាសវិនិយោគ ៦០០លានដុល្លារ សម្រាប់ភាពធន់នឹងអាកាសធាតុ
Clinic narith

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) បានប្រកាសពីការវិនិយោគលើអាកាសធាតុនូវទឹកប្រាក់ចំនួន ៦០០លានដុល្លារ ដើម្បីជួយដល់សហគមន៍ឆ្នេរសមុទ្រ នៅជុំវិញប្រទេសប្រយុទ្ធនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងអំឡុងការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន Palo Alto លោក Biden បាននិយាយថា ក្រសួងពាណិជ្ជកម្មនឹងចាប់ផ្តើមគម្រោងការប្រកកួតប្រជែងតាមតំបន់ធន់នឹងអាកាសធាតុ (Climate Resilience Regional Challenge) ដើម្បីផ្តល់មូលនិធិដែលសហគមន៍កំពុងសាងសង់គ្រោងការ ដែលការពារប្រឆាំងនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមទាំងការកើនឡើងកម្រិតទឹកសមុទ្រ ទឹកជំនន់ និងការកើនឡើងព្យុះ។

ការវិនិយោគនឹងត្រូវបានផ្តល់មូលនិធិដោយច្បាប់កញ្ចប់ថវិកាអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធរបស់លោកបៃដិន (Biden) ហើយគម្រោងនោះក៏នឹងរួមបញ្ចូលការវិនិយោគ ៦៧លានដុល្លារ សម្រាប់រដ្ឋកាលីហ្វ័រនីញ៉ា (California) ធ្វើទំនើបកម្មបណ្តាញអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់ពីការកើតមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដូចជាភ្លើងឆេះព្រៃជាដើម។0a3b05d9751d289d63469106608eb42a-227

 

គួរបញ្ជាក់ដែរថា កាលពីខែសីហាឆ្នាំមុន លោកបៃដិន (Biden) បានចុះហត្ថលេខាលើកញ្ចប់ថវិកាតម្លៃ ៤៣០ពាន់លានដុល្លារ ដែលត្រូវបានចាត់ទុកថា ជាកញ្ចប់ថវិកាអាកាសធាតុដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក៕