Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ

Media LNN | Nov 07, 2023
ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅសហរដ្ឋអាមេរិក ក្នុងខែនេះ
Clinic narith

(ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះទំនងជានឹងប្រព្រឹត្តទៅ នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

កាលបរិច្ឆេទជាក់លាក់ នៃជំនួបពិភាក្សារវាងលោក Joko Widodo និងលោក ចូ បៃដិន គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ប៉ុន្តែលោកប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវធ្វើដំណើរទៅចូលរួមកិច្ច ប្រជុំកំពូលនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលនឹងប្រារព្ធឡើងនៅទីក្រុង San Francisco នៃរដ្ឋ California របស់សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១៥ ដល់ទី១៧ ខែវិច្ឆិកា។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារដដែលនេះ លោក Joko Widodo ដែលជាមេដឹកនាំប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេ លើពិភពលោក បានលើកឡើងថា ការគាំទ្ររបស់ឥណ្ឌូណេស៉ីចំពោះបុព្វហេតុប៉ាឡេស្ទីន គឺនឹងមិនងាករេឡើយ។ ប្រទេសអាស៊ានមួយនេះ បានចូលរួមក្នុង​ការថ្កោលទោសរបស់អន្តរជាតិ ចំពោះការវាយប្រហារសងសឹកយ៉ាងខ្លាំងរបស់អ៉ីស្រាអែល ដែលបានសម្លាប់មនុស្សគិតមកទល់ពេលនេះ លើស១០,០០០នាក់ហើយ នៅតំបន់ Gaza Strip ក្រោយការវាយលុកទ្រង់ទ្រាយធំរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស កាលពី​ថ្ងៃទី៧ ខែតុលា លើអ៉ីស្រាអែល ហើយបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់៕