Alynana Media Cambodia
Icon Collap
clinic narit

អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឆ្លងកូវីដ-១៩

Admin Alynana | Apr 27, 2022
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ឆ្លងកូវីដ-១៩

(វ៉ាស៊ីនតោន)៖ អនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានធ្វើតេស្ដវិជ្ជមាន COVID-19 នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្តែមិនមានចេញរោគសញ្ញានោះទេ ចំពេលករណីឆ្លងត្រូវបានគេរាយការណ៍ថាមាន ការកើនឡើងនៅក្នុងចំណោមបុគ្គលិកសេតវិមាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២។

 

Clinic narith

បើតាមអ្នកនាំពាក្យរបស់លោកស្រី Kamala Harris គឺលោកស្រី គ្រីសធិន អេឡែន (Kirsten Allen), លោកស្រីអនុប្រធានាធិបតីមិនបានប៉ះពាល់ ជិតសិ្នទ្ធ ឬដោយផ្ទាល់ជាមួយលោកប្រធានាធិបតី ចូ បៃដិន ឬលោកស្រី ជៀល បៃដិន (Jill Biden) នោះឡើយ។ លោកស្រី អេឡែន បន្ថែមថា បច្ចុប្បន្ន លោកស្រី Harris កំពុងធ្វើចត្តាឡីស័កខ្លួនឯងដោយមិនមានបញ្ហាអ្វីនោះទេ ហើយលោកស្រីនឹងត្រឡប់ទៅធ្វើការនៅឯសេតវិមានវិញ ក្រោយជាសះស្បើយ។

 

គួរបញ្ជាក់ថា លោកស្រី Kamala Harris បានធ្វើដំណើរទៅកាន់សេតវិមាននៅថ្ងៃអង្គារសប្ដាហ៍នេះ ប៉ុន្តែលោកស្រីត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 ហើយបានចាកចេញ មុននឹងត្រូវជួបជាមួយលោក ចូ បៃដិន៕