Alynana Media Cambodia
Icon Collap
clinic narit

វៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក

Media LNN | Dec 26, 2023
វៀតណាមវិនិយោគ $១00លាន ដើម្បីវាយលុកទីផ្សាររថយន្តបំពាក់សេវាកម្មឌីជីថលនៅអាមេរិក
Clinic narith

ក្រុមហ៊ុនសាជីវកម្ម FPT ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ប្រទេសវៀតណាមបានចាប់ផ្តើមវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ចំនួន ១00លានដុល្លារ សម្រាប់វាយលុកទីផ្សារបំពាក់សេវាកម្មឌីជីថលលើឧស្សាហកម្មរថយន្តក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ជាមួយនឹងការសម្ពោធរោងចក្រ FPT Automotive នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក ។នេះបើយោងតាមសារៈព័ត៌មាន Nikkei Asia ។

ក្រុមហ៊ុន FPT Automotive បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មវិស្វកម្មទំនើបដល់ក្រុមហ៊ុនផលិតរថយន្តល្បីៗដូចជា Honda, Ford និង VinFast ដែលជាសាជីវកម្មវៀតណាមមួយទៀតកំពុងបោះជំហានយ៉ាងសំខាន់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយទទួលស្គាល់ទិដ្ឋភាពវិវត្តន៍ថ្មី២ ដែលរថយន្តទំនើបនាពេលបច្ចុប្បន្ននេះ សុទ្ធតែមានមុខងារជាកុំព្យូទ័រនៅលើកង់តាប្លូ  ក្រុមហ៊ុន FPT មានគោលបំណងបំពេញតម្រូវការការផ្លាស់ប្តូរនេះ ដោយក្រុមហ៊ុនផ្ទាល់មានសមត្ថភាពផ្តល់នូវសេវាកម្មការតភ្ជាប់ប្រព័ន្ធឌីជីថលក្នុងរថយន្តដោយឥតប្រើខ្សែ កម្មវិធីសុវត្ថិភាពពិសេស និងកម្មវិធីកុំព្យូទ័រសម្រាប់បំពាក់លើរថយន្តទំនើបៗផ្សេងទៀត ដែលត្រូវបានរចនាឡើងដើម្បីតាមដានទិដ្ឋភាពសំខាន់ៗដូចជាម៉ាស៊ីន និងប្រព័ន្ធប្រេងឥន្ធនៈក្នុងរថយន្តជាដើម។

ក្រុមហ៊ុន FPT នេះ ជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់វៀតណាម ដែលមានផលបត្រជាច្រើនគ្របដណ្តប់លើការអភិវឌ្ឍន៍កម្មវិធី ការផ្លាស់ប្តូរឌីជីថល និងសេវាទូរគមនាគមន៍ ដែលរាប់ថាជាតួអង្គសំខាន់ក្នុងការជំរុញការច្នៃប្រតិដ្ឋ នៅក្នុងវិស័យឧស្សាហកម្មរថយន្ត។

គិតត្រឹមចុងឆ្នាំ ២០២២ ក្រុមហ៊ុន FPT រកបានប្រាក់ចំណូល ចំនួន $១,៩២ ពាន់លាន ដែលឆ្លុះបញ្ចាំងពីដំណើរការហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន។ ក្រុមហ៊ុននេះ បានរក្សាសន្ទុះរបស់ខ្លួនក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ ២០២៣ ដោយបានកត់ត្រាប្រាក់ចំណូលចំនួន $១,៦៥ ពាន់លាន។ ចាប់តាំងពីឆ្នាំ ២០២១ មក ក្រុមហ៊ុន FPT បានបង្ហាញពីការបោះជំហានជោគជ័យលើទីផ្សារសាកលរបស់ខ្លួន ដោយបង្កើតបានចំនួន ៤៤% នៃប្រាក់ចំណូលក្រៅប្រទេសរបស់ខ្លួនពីទីផ្សារសំខាន់ៗដូចជា ប្រទេសជប៉ុន កូរ៉េ និងចិន៕