គួរយល់ដឹង!
យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការចេញចូលក្នុងតំបន់ស្នូលនិងតំបន់អភិរក្សត្រូវបានហាមឃាត់ លើកលែងតែមន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដែលមានភារកិច្ច និងអ្នកសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិក្នុងបំណងការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះនិងបរិស្ថានដែលត្រូវមានការអនុញ្ញាតជាមុនពីក្រសួងបរិស្ថាន លើកលែងតែវិស័យសន្តិសុខនិងការពារជាតិ។ ព្រៃឡង់គឺជាតំបន់ការពារធម្មជាតិ ដូច្នេះការចេញចូលក្នុងតំបន់អភិរក្សដែលមានទំហំ ៤៣១ ៦៨៣ ហិកតានេះ ត្រូវអនុវត្តតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិនេះ។