Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរឥណ្ឌា បានសម្រេចចិត្តបិទវិមាន Taj Mahal ជាបណ្ដោះអាសន្ន

Mar 17, 2020
អាជ្ញាធរឥណ្ឌា បានសម្រេចចិត្តបិទវិមាន Taj Mahal ជាបណ្ដោះអាសន្ន
Clinic narith

 

 

អាជ្ញាធរឥណ្ឌា នៅថ្ងៃអង្គារនេះ បានសម្រេចចិត្តបិទវិមាន Taj Mahal ជាបណ្ដោះអាសន្ន ដើម្បីជាវិធានការចូលរួមទប់ស្កាត់ការរីករាលដាល COVID-19 ដែលកំពុងរាតត្បាតនៅជុំវិញពិភពលោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២០។

 

 

photo_2020-03-17_14-21-01

 

ការប្រកាសបិទវិមាន Taj Mahal ធ្វើឡើងដោយក្រសួងវប្បធម៌ឥណ្ឌា។ Taj Mahal គឺជាសម្បត្តិបេតិកភណ្ឌពិភពលោកមួយដែលមានទេសចរទៅកម្សាន្ត ៧០,០០០នាក់ ក្នុងមួយថ្ងៃ ហើយការបិទទ្វារនេះទៀតសោតនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី៣១ ខែមីនា រីឯការសម្រេចចិត្តជាថ្មីនឹងត្រូវធ្វើឡើងក្រោយ កាលបរិច្ឆេទនៃការបិទទ្វារនេះ។

 

photo_2020-03-17_14-21-09

 

ឥណ្ឌាមានអ្នកឆ្លង COVID-19 ១១៤ករណី ក្នុងនោះមានអ្នកជំងឺ៣នាក់បានស្លាប់ ហើយមនុស្សទល់នឹងពេលនេះប្រជាជនឥណ្ឌា ៦,០០០នាក់ ទទួល ការធ្វើតេស្ដរកជំងឺមួយនេះ។

 

photo_2020-03-17_14-21-13