ជុំវិញបញ្ហាបញ្ហាការរាតត្បាត covid-19 ដែលឥតស្រាកស្រាននេះរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ ៦ចំណុច ជួយដល់វិស័យឯកជន កម្មករ-និយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពី Covid-19 មានដូចខាងក្រោម៖
១. លើកលែងការបង់ពន្ធអប្បបរមា សម្រាប់ក្រុមហ៊ុនទេសចរណ៍កម្ពុជា សម្រាប់រយៈពេល ៣ខែចាប់ពីមីនារហូតដល់ខែ ឧសភា ឆ្នាំ ២០២០។
២. ពន្យាពេលការបង់ប្រាក់ជំពាក់កម្រៃអាកាសចរស៊ីវិលសម្រាប់រយៈពេល ៦ខែ។
៣. លើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារនៅក្នុងរាជធានីភ្នំពេញ ក្រុងបាវិត ក្រុងប៉ោយប៉ែត និងនៅតាមបណ្តាខេត្តសៀមរាប ព្រះសីហនុ កែប រយៈពេល ៣ខែ ចាប់ពីខែមីនា ដល់ខែ ឧសភា ឆ្នាំ ២០២០។
៤. មិនបង់ប្រាក់វិភាគទាន បបស
៥. ពង្រីកវិសាលភាពនៃយន្តការនៃការចូលរួមចំណែកឧបត្ថម្ភនៃប្រាក់ខែអប្បបរមា ២០% នៃប្រាក់ខែ ១៩០ ដុល្លារ។
៦. ជៀសវៀងការបញ្ឈប់កិច្ចសន្យា ឬបណ្តាញចេញក្នុងករណីដែលអ្នកជួលអាគារ ទីតាំងអាជីវកម្ម និងរោងចក្រនានា ដែលគ្មានលទ្ធភាពបង់ថ្លៃសេវាជួលបានទាន់ពេលវេលាដែលបានកំណត់ ដោយលើកទឹកចិត្តឱ្យមានការពន្យាពេលបង់ថ្លៃសេវាជួល និងការបញ្ចុះថ្លៃសេវាជួល៕