Alynana Media Cambodia
Icon Collap
clinic narit

អគ្គីភ័យឆេះវាលស្មៅក្បែរព្រលានយន្តហោះបណ្ដាឲ្យឆេះ

Sang Kim | Apr 06, 2020
អគ្គីភ័យឆេះវាលស្មៅក្បែរព្រលានយន្តហោះបណ្ដាឲ្យឆេះ
Clinic narith

Florida (Reuters)៖ អគ្គីភ័យបានឆាបឆេះនៅឯតំបន់វាលស្មៅមួយកន្លែង នៃអាកាសយានដ្ឋានអន្តរជាតិរដ្ឋផ្លូរីដា (Southwest Florida International Airport) ស្ថិតក្នុងទីក្រុង ហ្វតម៉ាយើស៍ (Fort Myers) បានបំផ្លាញរថយន្ដសម្រាប់ជួលរាប់ពាន់គ្រឿង។ នេះបើតាមប្រភពីភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ ចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមេសា ឆ្នាំ២០២០។

  បើតាមភ្នាក់ងារពន្លត់អគ្គីភ័យក្នុងតំបន់ អគ្គីភ័យខាងលើបានកើតឡើង កាលពី  ថ្ងៃសុក្រសប្ដាហ៍មុន (ម៉ោងក្នុងតំបន់) ដោយឆេះរាលដាលលើផ្ទៃដី ០៦ហិកតា និងឆាបឆេះរថយន្ដដំបូងតែ ២០គ្រឿងប៉ុណ្ណោះ នៅឯតំបន់វាលស្មៅនៃអាកាសយានដ្ឋានខាងលើ។ ប៉ុន្តែ រហូតដល់អគ្គីភ័យបានរលត់ រថយន្តសម្រាប់ជួលរហូតដល់ទៅជាង ៣,៥០០គ្រឿងត្រូវបានបំផ្លាញ។

  គួរបញ្ជាក់ថា មកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ពីទំហំខូចខាតជាទឹកប្រាក់ ហើយក៏មិនមានមនុស្សណាម្នាក់រងរបួសនោះដែរ ខណៈមូលហេតុនៃអគ្គីភ័យនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕F0AF99D7-40F0-4F1E-B606-0A26C64F027B

0608124C-96CD-4691-951C-61DF3E30E0E5

D2C97FEB-E905-4532-872F-FD5E6DDC54B7

22162A20-4891-4EB4-AA82-647A860573FA

 

1814BBB0-49B8-4CE3-8A31-9E605E5393D5